Ad Code

ប្រជាពលរដ្ឋ​សង្កាត់​ព្រែក​ថ្មី​ មាន​ក្តី​រំភើប​រីករាយ​ពេល​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដាក់​ម៉ាស៊ីន​បូមទឹក ​កុំ​ឲ្យ​លិចលង់​ផ្ទះសម្បែង​ពួកគាត់



ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ព្រែក​ថ្មី ​កាលពី​ព្រឹក​ថ្ងៃទី​១១ ​ខែសីហាកន្លងទៅ​នេះ​ បាន​ចេញ​មក​ស្វាគមន៍​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​ដោយសារតែ​ពួកគាត់​មាន​ក្តី​រំភើប​រីករាយ​ពេល​ដែល​លោក​អភិបាលខណ្ឌ​បាន​ដាក់​ម៉ា​ស៊ី​ន​បូមទឹក​ខ្នាត​ធំ​យក​ទៅ​បូមទឹក​ចេញពី​ចំណុច​ដែល​រង​ការ​លិចលង់​នាពេល​ថ្មីៗ​នេះ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​កម្ពុ​ជាថ្មី​ថា ​ពួកគាត់​មាន​ក្តីរំភើប​រីករាយ​ពេល​ដែល​បានឃើញ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​យក​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​ទៅ​ដាក់​បូមទឹក​ចេញពី​ចំណុច​ដែល​រង​ការ​លិចលង់​ដីចំការ​និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​។​



ប្រជាពលរដ្ឋ​បាន​បន្ត​ថា​ ឆ្នាំ​២០១៨​នេះ​ គឺ​ទឹកជំនន់​បាន​ជន់​ឡើង​ដូច​កាលពី​ឆ្នាំ​២០១៣​កន្លងមក​អញ្ចឹង​។ ​ខ​ណៈ​ពេល​ដែល​ទឹក​កំពុង​ជន់​លិច​មក​ក្នុងភូមិ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ក្តី​ព្រួយ​បារ​ម្ភ​ព្រោះ​ឲ្យ​តែ​ពេល​ទឹកជំនន់​លិចលង់​ម្តងៗ​គឺ​ប្រជាពលរដ្ឋ​ម្នាក់​មាន​កង្វល់​ខ្លាំង​ទៅលើ​កូនចៅ​ដែល​ងាយ​និង​រងគ្រោះ​ដោយសារ​លង់ទឹក​ស្លាប់​ពេល​អាណាព្យាបាល​រវល់​កិច្ចការ​ប្រចាំថ្ងៃ​។

ប៉ុន្តែ​ក្តី​បារ​ម្ភ​បាន​ចេញ​ផុត​ពី​ក្នុង​ខ្លួន​ ព្រោះតែ​បើកភ្នែក​ឡើង​ស្រាប់តែ​ស្នូរ​សម្លេង​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​កំពុងតែ​បញ្ឆេះ​បូមទឹក​ចេញពី​ក្នុងភូមិ​យ៉ាង​លឿន​ហើយ​បាន​ស្រក​សឹង​ថា​មិន​ជឿ​។

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ដែល​ចុះ​មកជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ដោយសារ​រង​ការលិចលង់​ផ្ទះសម្បែង​បាន​សំដែង​នូវ​ក្តីរំភើប​រីករាយ​គ្រប់ៗ​គ្នា​ហើយ​សន្យា​ជួយ​តបស្នង​សងគុណ​ពេលដែល​អាជ្ញាធរ​សំណូមពរ​មក​ពួកគាត់​។



អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​សប្បាយរីករាយ​និង​មាន​ភាពកក់ក្តៅ​នោះ​គឺ​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​និង​មន្ត្រី​ក្រោម​ឱវាទ​បាន​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ទឹកមុខ​ស្រស់ស្រាយ​រាក់ទាក់​ព្រមទាំង​ផ្តល់​ថវិកា​ជូន​ដល់​លោកតា​លោកយាយ​និង​ជន​ពិការ​ថែម​ទៀត​ផង​។

សកម្មភាព​របស់​មន្ត្រី​ថ្នាក់ក្រោម​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​បែបនេះ​គឺជា​ការចង់បាន​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែង​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ចាត់​ប្រជាពលរដ្ឋ​ជា​ចៅហ្វាយនាយ​ទើប​នាំមក​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​តប​មកវិញ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu