Ad Code

រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ​បានសម្រេច​រួច​ប៉ង​សម្លាប់​ទៀត​តែ​ត្រូវ​ក្រុមគ្រួសារ​តាម​ក្របួច​ប្រគល់​ឲ្យ​សមត្ថកិច្ច



សៀមរាប​ ៖ ជន​ល្មោភកាម​ម្នាក់ បាន​លប​ឡើង​ទៅ​លើ​ផ្ទះ​​ រួច​យក​កាំបិត​ទៅ​ចាក់​ចំ​ដៃ​ក្មេងស្រី​វ័យ​៨​ឆ្នាំ ហើយ​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ ថែម​ទាំង​បម្រុង​ចាក់​សម្លាប់​បំបិទមាត់​ថែមទៀត ប៉ុន្តែ​សំណាងល្អ ម្តាយ​កុមារី​រងគ្រោះ​បាន​មក​ទាន់ ហើយ​ជនល្មើស ភ័យ​ស្លន់ស្លោ លោត​ចុះពីលើផ្ទះ​រត់​ចូល​ព្រៃ។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជនរងគ្រោះ តាម​ចាប់​រហូត​ទាល់តែ​បាន និង​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់។

ហេតុការណ៍​នេះ​កើតឡើង​​​កាលពី​វេលា​ម៉ោង​២១​ថ្ងៃទី​០៧​ខែសីហា​ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ មាន​រងរបួស​នៅត្រង់​ដៃ​ឆ្វេង ២​កាំបិត ប្រដាប់​ភេទ​មាន​អាការៈ​ហូរ​ឈាម​ខ្លាំង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ សមត្ថកិច្ច​បន្ត​ថា កុមារី​រងគ្រោះ​មានឈ្មោះ​ជ​.​ន អាយុ​៨​ឆ្នាំ រស់នៅ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ទៀម មី​កា​ដែន ហៅ​ឈុន​ដែន​អាយុ ២០​ឆ្នាំ​រស់នៅ​ភូមិ​ល្វា ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ ២០១៨​ម៉ោង​២១ តាម​បញ្ជា​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប ពី​រំលោភ​និង​ប៉ុនប៉ង​មនុស្សឃាត​។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន​នាំ​ខ្លួន​បញ្ជូន​មក​ស្នងការ​ដ្ឋា​ន​ខេត្ត​នៅ​ថ្ងៃទី​១០​ខែសីហា ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu