Ad Code

សំណុំរឿង​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម ៖ ព្រះរាជអាជ្ញា​បញ្ចប់​ការសាកសួរ​ជនសង្ស័យ​



ភ្នំពេញ ៖ លោក រៀល សុ​ភិន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពេញ​មួយ​ថ្ងៃទី​១១ សីហា បានបញ្ចប់​ការសាកសួរ​លើ​ជនសង្ស័យ​ទី​២ ពាក់​ពន្ធ​បញ្ញើ​គ្រឿងញៀន​ជាង​៩៨​គីឡូក្រាម មកពី​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​កញ្ចប់​ប្រៃសណីយ៍​កម្ពុជា។



ជនសង្ស័យ​ម្នាក់​ដែល​គណៈកម្មការ​ទី​៣​បង្ក្រាប និង​ឃាត់ខ្លួន​នោះ​មានឈ្មោះ YAO ZEYE ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជន​ជាតិចិន ដែលជា​ជន​ទី​២ ជាប់​ពាក់​ពន្ធ​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ី​(MDMA)​ជា​ប្រភេទ​គ្រាប់​ប្រមាណ​៩៨​គីឡូ​០៦៥​ក្រាម​នោះ។ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង អាច​បញ្ចប់​ការសាកសួរ​លើ​ជនសង្ស័យ​នា​ល្ងាច​ថ្ងៃទី​១១ សីហា នេះ។ ក្រោយ​បញ្ចប់​លើ​ការសាកសួរ​ពី​ស្ថាប័ន​អយ្យការ សំណុំរឿង​គ្រឿងញៀន​ជាង​៩៨​គីឡូក្រាម​នេះ និង ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ប​សួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន។

កាលពី​ថ្ងៃទី​៨ សីហា គណៈកម្មការ​ទី​៣ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង ថ្នាំញៀន​៩៨​គីឡូ​០៦៥​ក្រាម ដែល​ជន​ទី​១​ផ្ញើ​មកពី​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​កញ្ចប់​ប្រៃសណីយ៍។ បន្ទាប់​គណៈកម្មការ​ទី​៣ បាន​ប្រគល់​ការងារ​នេះ​ទៅ​នាយកដ្ឋាន​ន​គារ​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បន្ត​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឡើង​តុលាការ​សម្រេច​តាមច្បាប់៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu