Ad Code

អាជ្ញាធរ​ខណ្ឌមានជ័យ​វាយ កម្ទេច​ទូហ្គេម​ខុសច្បាប់​ចំនួន​១៩​គ្រឿង​ដែល​ចុះ​បង្ក្រាប​កន្លងមក​



ភ្នំ​ពេ​ញ ៖ ទូ​ហ្គេម​ប្រភេទ​ល្បែង​ស៊ី​សង​ចំនួន​១៩​ទូរ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌមានជ័យ​ធ្វើ​ពិធី​វាយកម្ទេច​ចោល​ កាល​ពី​រសៀ​ល​ថ្ងៃទី​៩​ខែសីហា​នេះ​។

ពិធី​ដុត​បំផ្លាញ​ទូ​ហ្គេម​ប្រភេទ​ល្បែង​ស៊ី​សង​នេះ​ក្រោម​អធិបតីភាព​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​លោកនាយ​ការិយាល័យ​ចំណុះ​លោក​អធិការ​ង​និង​លោក​មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខណ្ឌ​និង​លោក​ចៅសង្កាត់​លោក​មេ​ប៉ុស្តិ៍​ទាំង​៧​។



យោងតាម​ប្រសាសន៍​លោក​ពេជ្រ កែវ​មុនី បាន​ឲ្យ​ដឹង​ថា ​ទូហ្គេម​ប្រភេទ​ល្បែង​ស៊ី​សង​ខុសច្បាប់​នេះ ​គឺ​មាន​ចំនួន​១៩​ទូ​ក្នុងនោះ​មាន​ហ្គេម​បាញ់​ត្រី​ចំនួន​១១​និង​ហ្គេម​បៀរ​ចំនួន​៨​។​

លោក​អភិបាលខណ្ឌ​បាន​បន្តថា​ ទូ​ហ្គេម​ដែល​កម្លាំង​គ​ណៈ​បញ្ជា​ការ​ឯកភាព​ខណ្ឌមានជ័យ​ធ្វើការ​បង្ក្រាប​និង​ដកហូត​ទាំង​១៩​ទូរ​នេះ​គឺ​ស្ថិត​ក្នុង​សង្កាត់​ចាក់អង្រែលើ​ចំនួន​១៤​ទូ​ សង្កាត់​ចាក់អង្រែ​ក្រោម​ចំនួន​២​ និង ​សង្កាត់​ស្ទឹងមានជ័យ​៣​ចំនួន​៣​។



លោក​អភិបាល​បាន​បញ្ជាក់​ក្នុង​ពិធី​ដុត​បំផ្លាញ​ទូ​ហ្គេម​ទាំង​១៩​នេះ​ថា​ វិធានការណ៍​ចំនួន​៣​ដែល​ចាំបាច់​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​អនុវត្តន៍​ឲ្យ​ខានមិនបាន​នោះ​ គឺ​ទី​១​ស្នើ​លោក​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្តិ៍​ទាំង​៧​និង​មាន​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​ត្រូវ​ទទួលខុសត្រូវ​និង​តាមដាន​នូវ​ទីតាំង​ដែល​បាន​បង្ក្រាប​ហើយ​ជាប្រចាំ​ក្រែងលោ​មក​ដាក់​ទូ​ហ្គេម​បើក​លេង​បន្ត​។ ទី​២:​ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​បើក​លេងល្បែង​គ្រប់​ប្រភេទ​ជាពិសេស​ល្បែង​ហ្គេម​នេះ​កុំ​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ដាច់ខាត​។ ទី​៣:​ស្នើ​ឲ្យ​លោក​ចៅសង្កាត់​ និង ​លោក​មេ​ប៉ុស្តិ៍​បើក​ការ​ប្រជុំ​ឲ្យ​បាន​ទៀងទាត់ ​ដើម្បី​ពី​ស្ថានភាព​បទល្មើស​ពិសេស​ល្បែង​គ្រប់​ប្រភេទ​ឲ្យ​បានជា​ប្រចាំ​ធ្វើ​យ៉ាង​កុំ​ឲ្យ​មាន​បទល្មើស​កើតឡើង​ក្នុង​មូលដ្ឋាន​។



ក្នុង​ឱកាស​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​មានជ័យ ​ក៏បាន​អំពាវនាវ​ដល់​អ្នក​ប្រកប​របរ​រក​ស៊ី​បើក​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ គួរ​បញ្ឈប់​សកម្ម​ភាព​ខុស​ច្បាប់​តទៅទៀត​ទៅ ​ព្រោះ​បើសិនជា​នៅតែ​ប្រព្រឹត្តិ​ជា​បន្ត​កុំ​ថា​អាជ្ញាធរ​ប្រើ​ធម៌​ក្តៅ​ឲ្យ​សោះ​។ ព្រោះ​ល្បែង​សៅ​សង​នេះហើយ ​ដែល​បង្កើតឡើង​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅពេល​ចាញ់ល្បែង​និង​ក្លាយទៅជា​ចោរកម្ម​ដោយ​មិនដឹង​ខ្លួន​ព្រោះតែ​គម​មាន​លុយ​ទៅលេង​ល្បែង​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu