Ad Code

ផ្ដល់​អំណោយ​ជា​រទេះរុញ​សម្រាប់​លោក​យ​សយ​ចាស់ជរា​តាម​សំណើរ​រួម​នឹង​ថវិកា​



ភ្នំពេញ ៖ ​ក្នុង​ជីវិត​រាល់ថ្ងៃ ត្រូវ​ប្រើប្រាស់​គុណធម៌​ច្រើនណាស់​ ទើបបាន​សុខ ដូច​ជាមាន​សេចក្ដី​សន្ដោស ចេះ​ព្រម ចេះ​ល្មម ចេះ​បរិច្ចាគ តែ​ក្នុង​ព្រះពុទ្ធសាសនា​បាន​ពោល​អំពី សុខ​មួយ ហៅថា ភោគ​សុខ - គឺ​សេចក្តី​សុខ​ដែល​កើត​ពី​ការ​បាន​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ដែល​ខ្លួន​បានមក​ដោយ​សុចរិត ដោយ​ក្តី​រីករាយ​សប្បាយចិត្ត ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​ខ្លួន​ផង ធ្វើបុណ្យ​ផង ធ្វើ​ទាន​ផង និង​ជួយ​អ្នកដទៃ​ផង​។​



ជា​ការ​ពិត​ទោះ​ស្ថិត​ក្នុង​ចម្ងាយ​ផ្លូវ​៤៦៩​គីឡូម៉ែត្រ​(​ផ្លូវជាតិ​លេខ​៥) ពី​ភ្នំពេញ​ទៅ​ឧ​ត្ត​ម​មានជ័យ ក៏ដោយ​ក៏លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​សំណូមពរ សុំ​រទេះរុញ​មួយ​គ្រឿង ជូន​ដល់​លោកយាយ គីម អាន ដែល​ព្រះជន្ម​ប្រមាណ​៧០​វស្សា ពិកា​ដើរ​មិន​រួច​ ព្រោះ​មាន​ជំងឺ​រ៉ាំរ៉ៃ​តាម​បំណង​កាលពី​ថ្មីៗ​នេះ​។



ទោះបី​មិនមែន​ជា​ឪពុកម្តាយ មិនមែន​ជា​បងប្អូន មិនមែនជា​សាច់ញាតិ​ក្រុម​គ្រួសារ មិនមែន​ជា​មិត្តភក្តិ​ ឬ​ មិត្ត​រួមការ​ងារ តែ​ជា​មនុស្ស​ចាស់ជរា​ម្នាក់ ជា​ពលរដ្ឋ​សាមញ្ញ និង​ជា​ជនរួមជាតិ​ខ្មែរ​តែមួយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ទិញ​រទេះ​ដាក់​ផ្ញើ​តាម រថយន្តក្រុង កាលពី​ថ្មីៗ​នេះ​ទៅកាន់​ម្ចាស់​សំណូមពរ ដោយ​សេចក្តី​អំណរ និង សង្ឃឹមថា លោកយាយ គីម អាន អាច​ប្រើ​រទេះ​នោះ​ជា​ប្រយោជន៍​បាន​ពិសេស​តាម​បំណងប្រាថ្នា​។ សកម្មភាព​មនុស្ស​ធ​ម៌​បែបនេះ​ ត្រូវគេ​សម្លឹង​ឃើញថា លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន ស្រ៊ាង តែងតែមាន​សន្ដាន​ចិត្ត​ប្រតិបត្តិ​ជា​ហូរហែ​ដល់​ជន​ងាយ​រងគ្រោះ​ពិសេស​ស្របតាម​គោលនយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​តែម្ដង​។

តាម​ពាក្យចាស់​មួយ​ឃ្លា​ពោល​ថា ទោះបី​យើង​មិន​អាច​ជួយ​មនុស្ស​គ្រប់គ្នា​បាន តែ​យើង​អាច​ជួយ​មនុស្ស​ម្នាក់​ដែល​មនុស្ស​គ្រប់គ្នា​មិន​ទាន់​បាន​ជួយ​គាត់​ផង​ដែរ​!៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu