Ad Code

បែក​ថ្នាំ​ខ្លាំងពេក ហ៊ាន​ទាញ​កាំបិត​អារ.ក​ខ្លួនឯង ប្រុង​ធ្វើ​អត្តឃាត



បាត់ដំបង​ ៖ ​យុវជន​ម្នាក់​ ដែល​មាន​វ័យ​ប្រមាណ​ជាង ៣០ ឆ្នាំ និង​ទំនងជា​មនុស្ស​បែក​ថ្នាំ​ផង​នោះ បាន​ស្ទុះ​ទាញ​កាំបិត​ពី​ផ្ទះ​ប្រជាពលរដ្ឋ យកមក​អារ.ក​សម្លាប់ខ្លួន រហូត​ឈាម​ហូរ​ជោក​ប្រាណ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ ខណៈដែល​យុវជន​រូបនេះ​កំពុង​ស្ថិតក្នុង​ដង្ហើមចង្រិត។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង ថ្ងៃទី ១៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៨និង ៤៥​នាទី យប់ ដោយសារ​តែមាន​ករណី​ធ្វើអត្តឃាត​មួយ​បានកើត​ឡើង នៅ​ចំណុច ភូមិ​ច្រនៀង ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង គឺមាន​ជន​មិន​ស្គាល់ អត្តសញ្ញាណ​ម្នាក់ វ័យ​ប្រមាណ​ជាង ៣០ ឆ្នាំ បាន​ប្រើ​ប្រាស់​កាំបិតកញ្ចែត អារ ក ខ្លួន​បណ្ដាលអោយ​រយះ​និង​រងរបួស​ធ្ងន់។​

​បើតាម​សាក្សី​នៅ​ទី​នោះបាន​និយាយថា នៅ​មុនពេល​កើតហេតុ​គឺ​យុវជន​ខាងលើ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មិនដឹង​ជា​គោលបំណង​ទៅណា​ទេ គឺ​ពេលមកដល់​ត្រង់​ចំណុច​ខាងលើ​គេ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​លោត​ចេញពី​ម៉ូតូ រត់​ចូលទៅ​ក្នុងភូមិ​ដោយ​បាន​ឆក់​យក​កាំបិត​ពី​ផ្ទះ​ប្រជាពលរដ្ឋ យក​មក អារ ក​ខ្លួនឯង បណ្តាល​អោយ​រង​របួស​ជា​ទម្ងន់ និង​ដួល​ដេក​ក្នុង​ថ្លុកឈាម។

នៅពេល​នោះដែរ ប្រជាពលរដ្ឋ រួម​នឹង​សមត្ថកិច្ច បាននាំគ្នា​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក​ថ្មគោល ដើម្បី​សង្គ្រោះ ប៉ុន្តែ​នៅ​ទីនោះ​ ជនរងគ្រោះ​ដែល​គេ​សង្ស័យ​ថា ជា​ប្រភេទ​មនុស្ស​បែក​ថ្នាំ បាន​ឆក់​យក​កន្ត្រៃ​របស់​គ្រូពេទ្យ​ចាក់​លើ​ខ្លួនប្រាណ​ខ្លួនឯង​បន្ថែម​ទៀត​បណ្តាលអោយ​រងរបួស​បន្ថែម។

បច្ចុប្បន្ន​នៅ​មិនទាន់មាន​ប្រភព​ណាមួយ​អះអាងថា​ គេ​ជា​អ្នករស់នៅ​ភូមិ​ណា​នោះទេ ដោយសារតែ​សមត្ថកិច្ច​សួរនាំ​ស្តាំ គេ​ឆ្លើយ​ទៅ​ឆ្វេង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu