មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះ នៃមន្ទីរកីឡាខេត្តហ្វូជានរបស់ប្រទេសចិន បានយល់ព្រមបញ្ជូនគ្រូបង្វឹកបាល់ទះ ដើម្បីជួយធ្វើបង្វឹកដល់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីឆ្នាំ២០១៨តទៅ។
កាលពីនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ លោក Ji Jun ដែលជាគ្រូបង្វឹកបាល់ទះចិន បានមកដល់កម្ពុជាហើយ។ នេះបើតាមសហព័ន្ធកីឡាបាល់ទះកម្ពុជាអោយដឹងនោះ។
លោកបឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងចំណាយពេល២ថ្ងៃដើម្បីធ្វើការប្រកួតជ្រើសរើសរកកីឡាករ ដែលល្អ មានសមត្ថភាពសម្រាប់បញ្ចូលក្នុងក្រុមជម្រើសជាតិ ។ លោកបឹង គឹមតោ បានឲ្យដឹងទៀតថា ការប្រកួតនឹងធ្វើនៅថ្ងៃទី៤ និងទី៥សីហានៅបូរីហ្គ្រេនភ្នំពេញ ។ ការប្រកួតរកកីឡាករល្អដែលធ្វើយ៉ាងតក់ក្រហល់នេះ បន្ទាប់ពីគ្រូបង្វឹកជនជាតិចិនមួយរូបបានមកដល់កម្ពុជាកាលពីថ្ងៃទី១សីហាហើយគ្រូបង្វឹករូបនោះ នឹងចំណាយពេល៥ឆ្នាំដើម្បីបង្ហាត់ដល់ក្រុមជម្រើសជាតិកម្ពុជា ។
សូមបញ្ជាក់ថាលោកគ្រូJiJunនឹងធ្វើការហ្វឹកហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជារយៈពេល៥ឆ្នាំចាប់ឆ្នាំ២០១៨នេះតទៅ ដើម្បីការប្រកួតលក្ខណៈអន្តរជាតិ ដូចជាការប្រកួតកីឡាSEA GAMES ២០១៩ នៅប្រទេសហ្វីលីពីន និងព្រឹត្តិការណ៍ផ្សេងៗទៀត៕
Source: Kampuchea Thmey Daily
0 Comments