Ad Code

ករណី​អារ​.​ក​សម្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ស្រុក​សូទ្រ​និគម ជនសង្ស័យ​សារភាព​ថា ​មកពី​ផឹកស៊ី​ទាស់​ពាក្យសម្តី​គ្នា



សៀមរាប​ ៖​ ស្តាប់​ចម្លើយ​សារភាព​របស់ ជនសង្ស័យ​ឈ្មោះ អ៊ុច ចាន់ណា ហៅ​ជីវ ដែល​ឈាន​ដល់​ការ​អារ​.ក​សម្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់​ នៅ​ស្រុក​សូទ្រនិគម​ កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ថ្ងៃទី​០៥ ​ខែសីហា​ ឆ្នាំ​២០១៨ នោះ​គឺ​បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទាស់​ពាក្យសម្តី​គ្នា​។



នគរបាល​ជំនាញ​បាន​បង្ហាញ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៧​នេះ​ថា កន្លងមក​ជនសង្ស័យ ធ្លាប់​បាន​ទៅធ្វើ​កម្មករ​អារឈើ​នៅ​រោងចក្រ ទួល​ឡូ​វ ស្ថិត​ក្នុង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ថៅកែ​ឈ្មោះ ស៊ី ថា ហើយ​បាន​មកលេង​ផ្ទះ​រហូតដល់​ថ្ងៃទី​០៤​ ខែសីហា​ ឆ្នាំ​២០១៨ ខ្លួន​បាន​ទៅ​បើក​លុយ​បាន​៥០០០០០(​ហាសិប​ម៉ឺន​រៀល​)​ហើយ​នៅ​ថ្ងៃទី​០៥​ ខែសីហា​ ខ្លួន​បានមក​ដល់ផ្ទះ​វិញ និង​បាន​ឲ្យ​លុយ​ទៅ​ម្តាយ​១៥០០០០​រៀល​សល់​ប៉ុន្មាន​ទុក​ខ្លួនឯង ពេល​ល្ងាច​ឈ្មោះ អ៊ុច វិចិត្រ ​ហៅ​ទូច ជា​បង​របស់​ខ្លួន​បាន​ទិញ​ស្រាស មក​ផឹក​ជាមួយ​មិត្តភក្តិ​គាត់​ ខ្លួន​ក៏​ផឹក​ជាមួយ​រហូតដល់​ម៉ោង​៨​និង​១៥​នាទី​យប់ ពេល​ខ្លួន​កំពុង​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​ដូចជា​ឮ​សំឡេង​ស្រែក​ពី​ផ្ទះ​ឈ្មោះ ខ្វាន់​(​ជនរងគ្រោះ​)​ខ្លួន​ក៏​ស្រែក​តទៅ​វិញ បន្ទាប់មក​ខ្លួន​ដូចជា​ខឹង​ក៏​ក្រោក​ទៅ​យក​កាំបិត​ពី​រោង​បាយ​រត់​តម្រង់​ទៅ​ក្រោមផ្ទះ​ឈ្មោះ​ខ្វាន់ ពេល​ទៅដល់​ក៏​បើក​មុង​ចាប់​ទាញ​សក់​ក្បាល​អារ.ក​ រហូតដល់​ស្លាប់​តែម្តង ទើប​ឃើញ​ម្តាយ​និង​បងប្រុស​ខ្លួន​រត់​ទៅដល់​ដណ្តើម​ដក​យក​កាំបិត ពេលនោះ​ខ្លួន​បាន​រត់​មក​ផ្ទះ​ឡើង​យក​ខោ អាវ​និង​ទូរស័ព្ទ​ ហើយ​រត់​ទៅ​កើត​បត់​ឡើង​ដល់​ផ្លូវជាតិ​លេខ​៦​ចូល​ផ្ទះ​ឈ្មោះ យ៉​ន ភេទ​ស្រី ​ប្រាប់​គាត់​ថា​ខ្លួន​មានរឿង​ធំ​ហើយ ហើយក៏​បន្តដំណើរ​ទៅដល់​ភូមិ បឹង​វៀន ឃុំ​តា​យ៉ែ​ក បាន​ចូល​ផ្ទះ​ឈ្មោះ ណាត់ ភេទ​ប្រុស​ដេក​លេង​អង្រឹង​ក្រោមផ្ទះ​រហូតដល់​ម៉ោង​៤ ទៀបភ្លឺ​បាន​ឲ្យ​ឈ្មោះ​ណាត់​ជួយ​ជូន​ទៅ​សៀមរាប​រក​ការងារ​ធ្វើ​ដោយ​មិនបាន​ប្រាប់​ថា ​ខ្លួន​សម្លាប់​គេ​នោះ​ទេ ប៉ុន្តែ​ឈ្មោះ​ណាត់​ថា ​គេ​រវល់​មិន​ជូន​ដល់​សៀមរាប​ទេ ជូន​បាន​ត្រឹម​ដំ​ដែក​ខ្លួន​ក៏​ព្រម ពេលនោះ​ឈ្មោះ​ណាត់​បាន​ដឹក​មកដល់​ដំ​ដែក​ឈប់​នៅមុខ​មន្ទីរពេទ្យ​ចាំ​កាក់​ឡានក្រុង​ជិះ​ទៅ​សៀមរាប ពេល​ទៅ​ដល់​សៀមរាប​បាន​ជិះ​តាក់ស៊ី​ទៅ​ស្វាយ​ស៊ី​សុផុន​បន្ត​ទៀត ពេល​ដល់​ស្វាយ​ បាន​ជិះ​ម៉ូតូឌុប​ទៅផ្ទះ​ឪពុកមា​ឈ្មោះ​សោម សំ នៅ​ភូមិ គុ​ត្ត​សត​ក្នុង ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ គិតថា​បន្តដំណើរ​ទៅ​ថៃ​ទៀត​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​យើង​ទៅ​ទាន់​ឃាត់ខ្លួន​តែម្តង​។



សូម​រម្លឹក​ថា ​មាន​ហេតុការណ៍​ឃាតកម្ម​នៅ​វេលា​ម៉ោង​២០​និង​២០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​០៥ ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ដែល​បង្កឡើង​ដោយ​ជនសង្ស័យ ឈ្មោះ​អ៊ុច ចាន់ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​បាន អារ.ក​សម្លាប់ ដោយ​កាំបិត​បុ័ងតោ​ទៅលើ​ជនរងគ្រោះ ឈ្មោះ​ឈិ​ត ខ្វាន់​ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ។



បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​ បញ្ជូន​មក​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៧​ខែសីហា​ ឆ្នាំ​២០១៨​នេះ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu