Ad Code

មនុស្ស​១១​នាក់ ​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ក្នុង​ទីក្រុង​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី



សាកសព​មនុស្ស​ចំនួន​១១​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ម៉ិ​ក​ស៊ិ​ក​មួយ​ក្បែរ​ព្រំដែន​សហរដ្ឋអាមេរិក​ដែល​ការ​រកឃើញ​នេះ ​បាន​កើតឡើង​មួយថ្ងៃ​មុន​ពេល​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Andres Manuel Lopez Obrador នឹង​ត្រូវធ្វើ​ទស្សនកិច្ច​សម្រាប់​វេទិកា​ជាច្រើន​ដើ​ម្ប​ស្វែងរក​ការទប់ស្កាត់​អំពើហិង្សា​នៅក្នុង​ប្រទេស។

រដ្ឋាភិបាល​នៃ​រដ្ឋ Chihuahua ភាគ​ខាង​ជើងបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សាកសព​បុរស​ចំនួន​៨​នាក់​និង​ស្ត្រី​៣​នាក់​ត្រូវបាន​គេ​រកឃើញ​ក្នុង​ផ្ទះមួយ​នៅ​ទីក្រុង Ciudad Juarez ។ រដ្ឋាភិបាល​និយាយថា អ្នក​ទាំងនេះ​គឺជា​ជនរងគ្រោះ​នៃ​អំពើ​ឃាតកម្ម​។​

រដ្ឋាភិបាល​បន្ថែមថា​ហេតុការណ៍​នេះ​អាចទាក់ទង​នឹង​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ឧក្រិដ្ឋជន​។ ការិយាល័យ​រដ្ឋអាជ្ញា​កំពុង​ស៊ើបអង្កេត​ការសម្លាប់​នេះ​និង​កំណត់​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​។​

ទីក្រុង Ciudad Juarez គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែលមាន​អំពើ​ហឹ​ង្សា​បំផុត​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​បើ​ប្រៀបធៀប​ទៅនឹង​តំបន់​សង្គ្រាម​។​

ទោះបីជា​យ៉ាងណាក៏ដោយ អត្រា​ឧក្រិដ្ឋកម្ម​របស់​ទីក្រុង​នេះ​មាន​ភាពប្រសើរឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ប៉ុន្តែ​វា​នៅតែមាន​គ្រោះថ្នាក់​ដោយសារតែ​វត្ត​មាននៃ​ការជួញដូរ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ដែល​រៀបចំ។

នៅ​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី Lopez Obrador នឹង​ចាប់​ផ្តើ​ការពិភាក្សា​នៅ​ទីក្រុង Ciudad Juarez ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​សន្តិភាព​។ កិច្ចពិភាក្សា​នេះ​នឹង​ត្រូវ​បាន​ចូលរួម​ដោយ​ជនរងគ្រោះ​នៃ​អំពើ​ឧក្រិដ្ឋកម្ម អាជ្ញាធរ គ្រូបង្រៀន​និង​ក្រុម​សាសនា​ក្នុងចំណោម​អ្នកដទៃ​ទៀត។

លោក Lopez Obrador ដែល​បានឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃទី​១​ខែកក្កដា​ជាមួយ​ការ​ប្តេជ្ញា​ថា​នឹង​លុបបំបាត់​អំពើពុករលួយ​គឺ​បាន​សន្យា​ថា ​នឹង​ដោះស្រាយ​អំពើ​ហិង្សា​ដែល​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​៕ Reuters



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu