Ad Code

ភ្លើង​អគ្គិសនី​ឆក់​យក​ជីវិត​កម្មករ​សំណង់​២​នាក់​ នៅ​កន្លែង​ផ្សេងគ្នា



កណ្តាល​ ៖​ កម្មករ​សំណង់​២​នាក់ ​ម្នាក់​ផ្នែក​បា​ញ់​ថ្នាំ​ជញ្ជាំង​ ឯ​ម្នាក់ទៀត​ខាង​បូម​ទឹក ត្រូវ​ភ្លើង​ចរន្ត​អគ្គិស​នី​ផ្តាច់​យក​ជីវិត​មួយប៉ប្រិចភ្នែក​នៅ​ព្រឹក​ថ្ងៃ​តែមួយ ​ដោយ​ទីតាំង​កើតហេតុ​ផ្សេង​ពីគ្នា​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ ​អធិការ​នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ មានឈ្មោះ​ហៅ​ក្រៅ តូ ភេទ​ប្រុស អាយុ​ប្រហែល​១៨ឆ្នាំ មុខរបរ​កម្មករសំណង់ កំពស់១.៦៥​សម ស្រុកកំណើត​ខេត្ត ព្រៃវែង​បាន​បាត់បង់​ជីវិត​ដោយ​ត្រូវ​ឆក់​ចរន្ត​ភ្លើង​អគ្គិសនី ឆក់​នៅ​ចំណុច​ផ្ទះ​កំពុងធ្វើការ​ជួសជុល​ ភូមិ​ព្រែក​សំរោង​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ ​វេលា​ម៉ោង​៩​និង​០០​នាទី​ ថ្ងៃទី​៣​ខែសីហា​ ឆ្នាំ​២០១៨​។

តាម​ការ​បំភ្លឺ​របស់​សាក្សី​ឈ្មោះ ហ៊ា​ល វុទ្ធី ភេទ​ប្រុស មុខរបរ​ជាងភ្លើង បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧និង៤០​នាទី ឃើញ​ជនរងគ្រោះ​បាញ់ថ្នាំ​នៅ​ជញ្ជាំង ក៏​បាន​ឡើង​ទៅ​ដាក់កុង​តា​ក់​នៅ​ខាងលើ​ផ្ទះ​ក៏​លឺ​សូ​សំលេង​ស្រែក​ហៅថា «​ជួយ​ផង​»​ពេលនោះ​ខ្លួន បាន​អើត​ចេញពី​បង្អួត ឃើញ​ជនរងគ្រោះ​ឆក់​និង​ម៉ូ​ទ័​រ​បាញ់ថ្នាំ ហើយក៏​ចុះ​មក​ក្រោម បាន​ដក​ខ្សែភ្លើង​ចេញ​និង​ហៅ​ម្ចាស់​ផ្ទះ​ឲ្យជួយ រឹត​ទ្រូង​ធ្វើ ចលនា​និង យក​ជនរងគ្រោះ​កប់​ខ្សាច់​។



បន្ទាប់មក បាន​តេ​ហៅ​ឡានពេទ្យ ពេលនោះ​ឡានពេទ្យ​មកដល់ បាន​ប្រាប់​ថា ​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ក៏បាន​រាយការណ៍​ជូន​សម​ត្ថ​កិច្ច​ចុះ​ធ្វើការ​ពិនិត្យ​។

តាម​ការពិនិត្យ​របស់​សមត្ថកិច្ច នគរបាល​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ក្រុង​តាខ្មៅ ព្រមទាំង​អាជ្ញាធរ លោកគ្រូ​ពេទ្យ​អនុ​មន្ទីរពេទ្យ​ជ័យជំនះ បាន​សន្និដ្ឋាន​ថា​ ជនរ​ង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ ឆក់​ចរន្ត​អគ្គិសនី​(​ឆក់​បណ្តាល​ឲ្យ​ស្លាប់​)​ពិតប្រាកដ​មែន​។

ដោយឡែក នៅ​ចំណុច​ការដ្ឋាន​វាយ​យក​ថ្ម​ភ្នំ​ខ្សាក​(​ក្រុមហ៊ុន​ហុង​ហ្វុ​ង​) ស្ថិតនៅ ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​លោក​វរសេនីយ៍ឯក សេង សុជាតិ​ អធិការនគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ឈ្មោះ វី សែ ហៅ ត្រេ​ន ភេទ​ប្រុស​ អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​កម្មករ​បូមទឹក (​វាយយក​ថ្មភ្នំ​ខ្សាក​)​មាន​ទីលំនៅ​ភូមិ​ជន្លង់ម្លូរ ឃុំ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ក៏​ត្រូវ​បាន​ចរន្ត​ភ្លើង​(​ម៉ូ​ទ័​រ​បូមទឹក​)​ឆក់​ស្លាប់​ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​៣ ខែសីហា​ ឆ្នាំ​២០១៨​។

លោក​អធិការ​បញ្ជាក់ថា នៅ​ថ្ងៃខែ​ឆ្នាំ វេលា​កើតហេតុ​ខាងលើ​មាន​ឈ្មោះ វី សែ ហៅ​ត្រេ​ន បាន​បូមទឹក​ចេញពី​រណ្ដៅ​ត្បាល់កិន​ថ្ម​ទី​២ ពេលនោះ​មេការ​ចិន ឈ្មោះ ហុង វៃ​ហ្វុ​ង ដើរ​ពិនិត្យ​ការងារ​កិន​ថ្ម​បានឃើញ ដាច់​ចរន្ត​អគ្គិសនី​ក៏បាន​ពិនិត្យ​ឃើញ​ឈ្មោះ វី សែ ហៅ​ត្រេ​ន ដេក​ផ្កាប់មុខ​នៅក្នុង​រណ្តៅ​ខាងលើ​( ទឹក​ត្រឹម​ពាក់ កណ្តាល​ភ្លៅ​) ពេលនោះ​ឈ្មោះ​ហុង វៃ​ហ្វុ​ង បាន​ហៅ​កម្មករ ជួយ​លើក​ជនរងគ្រោះ​ឡើង​គោក រួច​ដឹក​ឈ្មោះ វី សែ ហៅ​ត្រេ​ន​តាម​រថយន្ត​មក​ពេទ្យ​បង្អែក​ស្រុក​ស្អាង ប៉ុន្តែ​ឈ្មោះ​វី សែ ហៅ​ត្រេ​ន​បាន​ដាច់ខ្យល់​ស្លាប់ ពេល​ដល់​មន្ទីរពេទ្យ។

ការ​ពិនិត្យ​សាកសព​របស់​នគរបាល​ស្រុក​ស្អាង​និង​គ្រូពេទ្យ​ស្រុក​ឃើញថា ជនរងគ្រោះ មាន​ស្នាម​រលាត់​កូន​ជើង​ខាងឆ្វេង​០១​កន្លែង ស្នាម​រលាត់​ខ្នង​០១​កន្លែង ​និង ​មាន​ស្នាម​ជាំ​ម្រាម​ដៃ​ខាងឆ្វេង​១​កន្លែង​។

ក្រៅ​ពី​នេះ​ពុំ​មាន​ស្លាក​ស្នាម​អ្វី គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។ យោង​ការពិនិត្យ​កន្លែង​កើតហេតុ​និង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ហុង វៃ​ហ្វុ​ង សាកសព​ឈ្មោះ វី សែ ហៅ​ត្រេ​ន ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គិសនី​(​ម៉ូ​ទ័​រ​បូមទឹក​) ​ដែល​នៅ​ក្នុងរ​ណ្តៅ​ទឹកមែន៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu