Ad Code

បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿន​ញៀន​០៥​នាក់ ​ឡើង​តុលាការ​ ដោយឡែក​ស្ត្រី​រកស៊ី​បម្រើ​ផ្លូវភេទ​៣​នាក់​ ត្រូវ​ដោះលែង



​តាកែវ ៖ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​០៥​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្តតាកែវ​ កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ ដោយឡែក​ស្ត្រី​រកស៊ី​បម្រើ​ផ្លូវភេទ​៣​នាក់​ ត្រូវ​បាន​ដោះលែង​។​

​ការបញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់​ឡើង​តុលាការ​ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨ ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រោយពី​ការ​ចុះ​បង្ក្រាប​បាន ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅ​ស្រុក​សំរោង​។



លោក​វរសេនីយ៍ទោ ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្តន៍​តាម​ការណែនាំ​និង​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​និង​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ កាលពី​នៅ​ថ្ងៃអាទិត្យ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង១៥និង២០នាទី កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​ និង​ ទីតាំង​បម្រើសេវា​ផ្លូវភេទ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ប៉ូ សុខលី ភេទ​ស្រី​ ស្ថិតនៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។ ទីតាំង​ទី​១​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់​ ដែល​មាន​ឈ្មោះ ទី​១.​ឈ្មោះ ប៉ូ សុខលី ភេទ​ស្រី អាយុ៦០ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤៥​កញ្ចប់​តូច​។ ទី​២.​ឈ្មោះ កុយ វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​៤ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​៣.​ឈ្មោះ សាន់ ស្រី​គុន ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​៤ ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់​តូច​និង​ឃាត់ខ្លួន​ស្ត្រី​រកស៊ី​បម្រើសេវា​ផ្លូវភេទ​ចំនួន​០៣​នាក់​។



លោក​វរសេនីយ៍ទោ​បន្ត​ថា បន្ទាប់ពី​ធ្វើការ​សាកសួរ​កម្លាំង​ជំនាញ​បាន​ឈាន​ទៅ​បង្ក្រាប​ទីតាំង​ទី​០២​នៅ​វេលា​ម៉ោង​១៦​និង​៥០​នាទី ​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ស៊ុំ បុល ស្ថិតនៅ​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​បន្ថែមទៀត​ ដែល​មាន​ឈ្មោះ ៖ ទី​១.​ឈ្មោះ ប៉ូ សុខ​លីម ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុកសំរោង និង​ទី​២.​ឈ្មោះ ស៊ុំ បុល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​រុន ឃុំ​ជំ​រះ​ពេន ស្រុកសំរោង ខេត្តតាកែវ ព្រមទាំង​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​កញ្ចប់​តូច ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​០១ និង​ម៉ូតូ​០១​គ្រឿង​ផងដែរ​។

លោក​វរសេនីយ៍ទោ​បានបញ្ជាក់​ថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ ដកហូត​វត្ថុ​តាង​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា ​បាន​សរុប​ចំនួន​១៧៩​កញ្ចប់​តូច​ ម៉ូតូ​០១​គ្រឿង និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​០១​។

បច្ចុប្បន្ន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ចំនួន​០៥​នាក់​ និង ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី ចំណែក​ស្ត្រី​រកស៊ី​បម្រើសេវា​ផ្លូវភេទ​ចំនួន​០៣​នាក់ ដោយ​យោង​តាម​ការ​ស្តាប់​ចម្លើយ​ឃើញថា ​ពុំ​មានការ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន​ និង ​មានការ​ឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​បានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា ផង​នោះ​ក៏បាន​ដោះលែង​ឲ្យ​វិល​ត្រលប់​ទៅ​លំនៅឋាន​វិញ​ហើយ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu