Ad Code

កាច់​សោ​រក​ម៉ូតូ​បានសម្រេច​ ប្រុង​គេចខ្លួន​តែ​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​ប្រគល់​ឲ្យ​ប៉ូលិស



សៀមរាប​ ៖​ ប្រពល​រដ្ឋ​រួម​និង​អាជីវករ​ផ្សារ​ដំ​ដែក បាន​នាំ​គ្នា​ដេញ​ចាប់​ជនសង្ស័យ​ម្នាក់​ប្រគល់​ឲ្យ​ប៉ូលិស​និង​ស្វាគមន៍​ម្នាក់​មួយ​ដៃជើង​ទុកជា​ការហាត់​ប្រាណ ខណៈ​ជន​នោះ​ឆ្មក់​កាច់​សោ​រក​ម៉ូតូ​ក្នុង​ផ្សារ​នេះ​ទាំង​ព្រឹក​។

ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី ថ្ងៃទី​២៥​ ខែសីហា​ឆ្នាំ​២០១៨​នៅក្នុង​ផ្សារ​លំនៅ​ភូមិ ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

លោក​ឧត្ត​ម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្ម​ទណ្ឌ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួលបាន​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ស្រុក​សូទ្រនិគម បាន​ចុះ​ទៅដល់​គោលដៅ​ភ្លាមៗ​ផង​ដែរ​។



លោក​បន្ត​ថា ជនរងគ្រោះ ឈ្មោះ ឈិន មុំ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ ​ទីលំនៅ​ភូមិ ដំ​ដែក​លើ ឃុំដំដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មុខរបរ​លក់ដូរ​។ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ឆែម ម៉ៅ ហៅ​គក់ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ គោក​តា​ងួន ឃុំ ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

លោក​បន្តថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ០១៨ ពណ៌​ខ្មៅ​មិនទាន់​ធ្វើ​ស្លាក​លេខ លេខ​ម៉ាស៊ីន​5310008 មក​ផ្សារ​ដំ​ដែក ហើយ​បាន​ទុក​ផ្ញើ​និង​គេ​រួច​ដើរចូល​ផ្សារ​។ ក្រោយមក​ជនសង្ស័យ​ខាងលើ​បាន​ដើរ​ចូល​ទៅ​តម្រង់​ម៉ូតូ ហើយ​កាច់​សោ​រកតែ​ម្តង​។ ពេលនោះ​អ្នកជិតខាង​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​ឡើង​ នាំគ្នា​ចាប់​ជាប់​តែម្តង​។

ពេល​ចាប់បាន​ម៉ូតូ​ កាច់​បែក​គ្រាប់​សោ​ហើយ​។​ ជនសង្ស័យ​បច្ចុប្បន្ន​នេះ​កំពុង​ឃាត់​និង​សួរ​នៅ​កន្លែង​អធិការដ្ឋាន​ក្រោយពេល​សួរចម្លើយ​។ ជន​នេះ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ប្រាកដ​មែន​។ វត្ថុ​តាង ដកហូត​បាន មាន​ដែក​សម្រាប់​កាច់​សោ​រក​ម៉ូតូ​រាង​អក្សរអិល ចំនួន​មួយ​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ទៅ​តុលាការ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu