Ad Code

អ្នក​ញៀន​ល្បែង​មួយ​ក្រុម​ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន យកមក​សួរនាំ



សៀមរាប​ ៖​ កម្លាំង​នគរបាល​ជំនាញ​ក្រុង​និង​ខេត្ត បាន​សហការ​គ្នា​ចុះបង្ក្រាប​ទីតាំង​លូច​លេង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង​ និង ​ឈាន​ដល់​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​និង​ក្រុម​អ្នក​ញៀន​ល្បែង​៣​នាក់​ទៀត យក​មក​សួរ​នាំ​នៅ​ស្នងការ​នគរបាល​ខេត្ត ចំណែក​៣​នាក់ ជា​អ្នកលេង ត្រូវធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ។

ហេតុ​ការណ៍​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ ធ្វើឡើង​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្សារ​ភ្នំ​ក្រោម ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង សៀមរាប​។

លោក​ឧត្តម​សេនីយ៍​ត្រី ភឹង ច​ន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា កម្លាំង​ព្រហ្មទណ្ឌ​ក្រុង សៀមរាប សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​បង្ក្រាប ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​(​ខ្លា​ឃ្លោក​) ស្ថិតនៅ​ចំណុច​ផ្សារ​ភ្នំ​ក្រោម ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប​។ នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួម​ទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ យក​មក​សួរ​នាំនៅ​ស្នងការ​នគរបាល​ខេត្ត​។

លោក​បន្ត​ថា ជនសង្ស័យ​ទី​១/​ឈ្មោះ អេង ចំរើន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ (​ជា​អ្នកបើក និង​ជា​មេ​ល្បែង​ខ្លា​ឃ្លោក​) រស់នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប​ក្រុង​,​ខេត្តសៀមរាប ទី​២/​ឈ្មោះ ស៊ីន រុន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជុំគ្នា​(​ជា​អ្នក​លេងល្បែង​) ទី​៣/​ឈ្មោះ សំ ធី ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ចុង​ឃ្នៀ​ស​(​ជា​អ្នក​លេងល្បែង​) និង ទី​៤/​ឈ្មោះ លួ​ន ណេ​ត ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ពោធិ​បន្ទាយ​ជ័យ សង្កាត់​សៀមរាប​(​ជា​អ្នក​លេងល្បែង​)​។

ក្រោយពី​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សួរនាំ​ពួកគេ​បាន​សារភាព​ថា ពិតជា​បាន​លេងល្បែង​ស៊ីសង​ខុសច្បាប់​ពិតប្រាកដ​មែន​។ រីឯ ឈ្មោះ អេង ចំរើន ដែល​ជា​ម្ចាស់ផ្ទះ​(​ជា​អ្នកបើក​ឲ្យ​ចូល​លេង ផង​នោះ ដែល​សមត្ថកិច្ច​យើង​ធ្លាប់​ចុះ​បង្ក្រាប​ម្តង ហើយ ព្រមទាំង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់​ផង​ដែរ តែ​ជនសង្ស័យ​រូបនេះ​មិន​រាងចាល​នោះ​ទេ​។

ប្រភព​បានបញ្ជាក់​បន្ថែម​ថា​ ចំពោះ​ជនសង្ស័យ ឈ្មោះ អេង ចំរើន ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ សូម​គោលការណ៍​ថ្នាក់លើ ដើម្បី​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំណែក ជនសង្ស័យ​ចំនួន​០៣​នាក់ ជា​អ្នកលេង មានឈ្មោះ សំ ធី .​ឈ្មោះ ស៊ីន រុន .​ឈ្មោះ លួ​ន ណេ​ត ត្រូវបាន​កម្លាំង​ជំនាញ​អនុញ្ញាតិ​ឲ្យ​មាន​អ្នក​សុំ​ធានា​ខ្លួន​បណ្តោះអាសន្ន​ត្រឡប់ទៅផ្ទះ​វិញ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ម្ចាស់​ទីតាំង​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu