ភ្នំពេញ ៖ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃ និងគាំទ្រទាំងស្រុងថា ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ ក្នុងបរិយាកាសពោរពេញដោយសេចក្តីសុខ សន្តិភាព និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែងអ្វីមួយ កើតឡើងនោះទេ នៅក្នុងអំឡុងពេលយុទ្ធនាការស្វែងរកឆ្នោតនោះឡើយ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ដែលយើងទទួលបាននៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ការបោះឆ្នោតនៅកម្ពុជា ពិតជាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ រក្សាសម្ងាត់ និងសុវត្ថភាពយ៉ាងពិតប្រាកដ។ ប្រជាជនកម្ពុជា ពិតជាមានឆន្ទៈ ស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ដោយបានប្រើសិទ្ធិសម្រេច ជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន ដោយពុំមានរងនូវការបង្ខិតបង្ខំគំរាមកំហែងអ្វីឡើយ៕
Source: Kampuchea Thmey Daily
0 Comments