បន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាវយិន នៃប្រទេសចិន ក្រុងបានចាប់ផ្តើមចុះទៅពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនៅខេត្តបន្ទាយមានជ័យ ដោយថ្ងៃទី៥ ខែសីហាដល់ថ្ងៃទី៩សីហា ឆ្នាំ២០១៨បានដាក់ទីតាំង៥នៅក្នុងខេត្តបន្ទាយមានជ័យ១នៅវិទ្យាល័យហ៊ុនសែននិមិត្តសង្កាត់និមិត្តក្រុងប៉ោយប៉ែត២ វិទ្យាល័យបន្ទាយឆ្មា ៣មន្ទីរពេទ្យខេត្តមង្គលបូរី៤វិទ្យាល័យសិរីសោភ័ណ និង៥នៅវិទ្យាល័យព្រះនេត្រព្រះ។
លោក ឈិង យៀនហឺ តំណាងឲ្យក្រុមគ្រូពេទ្យប៉ាយសួយឡាវយិនតែវ៉ាន់នៃប្រទេសចិន ក៏ដូច អង្គការសប្បុរសធម៌ស៊ួយ យៀន បាននាំគ្រូពេទ្យចំនួន២៦០នាក់ មកពីសាធារណរដ្ឋប្រជាមានិតចិន កោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងកម្ពុជាមកសហការនឹងអង្គការអភិវឌ្ឍន៍ដើម្បីជនក្រីក្រ សមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យនិងអាជ្ញាធរដែនដីខេត្តបន្ទាយមានជ័យបានចុះមកពិនិត្យ ព្យាបាលដោយឥតថ្លៃ លើជំងឺទូទៅ ស្ត្រី កុមារ មនុស្សចាស់ ភ្នែក ពិសេសជំងឺផ្នែកសដែរ សន្លាក់។ល។
ក្នុងនោះ ពលរដ្ឋមកទទួលជំងឺរួចក៏ត្រូវទទួលអំណោយអង្ករក្នុងម្នាក់ៗ ១០គីឡូក្រាមផងដែរ។លោក ឈិង យៀនហឺបានបញ្ជាក់ទៀតថា ក្រុមក្រូពេទ្យនេះ តែងបំពេញការងារមនុស្សធម៌នៅប្រទេសរួម រួមទាំងនៅប្រទេសកម្ពុជា ពោលគឺនៅកម្ពុជាកម្ពុជាមកពិនិត្យ ព្យាបាល២លើកក្នុង១ឆ្នាំ គឺនៅខែមីនា និងនៅខែសីហា ហើយបានធ្វើនៅគ្រប់ខេត្តរាជធានីនៃប្រទេសកម្ពុជា អំឡុងជាង១០ឆ្នាំមកហើយៗ ១លើកៗ មានធ្វើនៅច្រើនកន្លែងក្នុងខេត្តតែមួយ។
លោក ឈិង យៀនហឺបានបញ្ជាក់ឲ្យដឹងទៀតថា សកម្មភាពសប្បុរសធម៌នេះ ជាបន្ទុកចំណាយទាំងស្រុងពីក្រុមគ្រួពេទ្យប៉ាយសួយឡាវយិន នៃប្រទេសចិន និងសមាគមអង្គការសប្បុរសធម៌ស៊ួយយៀន កម្ពុជា។
លោកស្រី លឺម ឈីវហួរ នាយិកាទូទៅនៃអង្គការអភិវឌ្ឍន៍ដើម្បីជនក្រីក្រ និយាយថា កិច្ចសហប្រតិបត្តិការនេះ រវាងក្រុមគ្រូពេទ្យពេទ្យប៉ាយសួយឡាវយិននៃប្រទេសចិន សមាគមអង្គការសប្បុរសធម៌ស៊ួយយៀនកម្ពុជា អង្គការរបស់លោកស្រីនិងសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍និងសន្តិភាព ក៏ដូចអាជ្ញាធរដែនដីក្រោមអធិបតីភាពលោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមមានបំណងមកពិនិត្យ ព្យាបាលដោយឥតថ្លៃ មិនរើសអើងនិន្នាការជំនឿ សាសនា និង នយោបាយដល់ពលរដ្ឋទូទៅ ពលរដ្ឋក្រីក្រ ក៏ដូចជាថែទាំ លើកកម្ពស់សុខុមាលភាពពួកគេ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថ្លែងអំណរគុណសកម្មភាពសប្បុរសធម៌របស់ក្រុមគ្រូពេទ្យចិនដូចខាងលើ ក៏ដូចជាកិច្ចសហការ ឧបត្ថម្ភ គាំទ្រពីអ្នកពាក់ព័ន្ធដើម្បីពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្នុងន័យបង្កើនការលើកកម្ពស់សុខភាព និងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជានិងចិន។
លោកអភិបាលខេត្តបានឆ្លៀតថ្លែងអំណរគុណជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី។ នេះស័ក្តិសម ជាពលរដ្ឋដែលបានប្រើសិទ្ធិសេរីភាព គោរពលទ្ធិប្រជាធិបតេយ្យ និងចូលរួមថែរក្សាសុខសន្តិភាព និងសមិទ្ធផលនៃការអភិវឌ្ឍន៍។
យោងលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពលរដ្ឋដែលបានមកពិនិត្យ ព្យាបាលក្នុងរយៈពេល១ថ្ងៃនេះ មានប្រមាណ២.០០០នាក់ ដែលមានមកពីក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃនិងស្រុកអូរជ្រៅ៕
Source: Kampuchea Thmey Daily
0 Comments