ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសហូរឈាមពេញមុខ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូឃ្លីកបុកជាមួយម៉ូតូឌ្រីម ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹងនោះ។
ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរស្ពានតិចណូ ជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខកោះកុង 1A.៨៣៧៣ បើកបរដោយបុរសម្នាក់ បើកបញ្ច្រាសទិសដៅ រីឯម៉ូតូហុងដា សេ125 ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ កំពង់ស្ពឺ 1A.៣៤៨៨ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរនារីម្នាក់ បើកស្របទិសដៅ ស្រាប់តែមកដល់ចំណុចកើតហេតុនៅមុខមន្ទីរពេទ្យកុមារជាតិស្រាប់តែម៉ូតូឃ្លីកបានជ្រុលទៅបុកម៉ូតូសេ125 ពេញទំហឹង បណ្ដាលឲ្យបុរសខាងម៉ូតូហុងដា រងរបួសហូតឈាមពេញមុខ ចំណែកនារីម្នាក់រួមដំណើរជាមួយគ្នាមិនបានរងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ក៏បានធ្វើការសម្របសម្រួល ដោយភាគីខាងម៉ូតូ ឃ្លីក បានសងទៅភាគីខាងម៉ូតូសេ125 ចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕
Source: Kampuchea Thmey Daily
0 Comments