បាត់ដំបង ៖ យុវជនម្នាក់ ដែលសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកថ្មគោល បានកំណត់ថា គឺជាមុខសញ្ញាចែកចាយថ្នាំញៀន ត្រូវបានឃាត់ខ្លួនរួមជាមួយនឹងថ្នាំញៀនប្រភេទយ៉ាម៉ាមួយចំនួនផងដែរ ខណៈដែលកម្លាំងបានចេញល្បាតតាមដងផ្លូវ ក្នុងពេលយប់ស្ងាត់ក្នុងភូមិសាស្ត្រ។
កិច្ចប្រតិបត្តិការនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយកម្លាំងល្បាតរបស់មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកថ្មគោល និង ដឹកនាំដោយលោក អនុសេនីយ៍ទោ ទេស ប៊ុនថេង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ដើម្បីត្រួតពិនិត្យ។
ជនសង្ស័យរូបនេះមាន ឈ្មោះ វ៉ាន់.សុវិន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ នៅលើដងខ្លួន សមត្ថកិច្ចបានរកឃើញ
ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ២ កញ្ចប់ តូច ស្មើនឹង ០,២៥ ក្រាម ទូរស័ព្ទដៃ
ចំនួន២គ្រឿង និង ម៉ូតូ មួយ គ្រឿង ម៉ាក.MSX.។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ក្នុងការចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments