Ad Code

ផល សោ​ភ័​ណ្ឌ ផ្តួល Famichhai​ក្នុង​ទឹក​ទី​២ ខណៈ​ព្រឿង សុជាតិ ចាញ់ Rithaira ដោយ​ពិន្ទុ​



អ្នក​ប្រដាល់ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ Famichhai ក្នុង​ទឹក​ទី​២ ក្នុង​ការជួប​ប្រកួត​លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១២ ខែ​សីហា​ ឆ្នាំ​២០១៨។

ផល សោ​ភ័​ណ្ឌ ជើង​ខ្លាំង​របស់​កម្ពុជា បាន​ប្រើពេល​មិន​ដល់​២​ទឹក​នោះទេ ផ្តួល​អ្នក​ប្រដាល់​ថៃ​Famichhai អោយ​សន្លប់​លែង​ក្រោក ដោយ​ការប្រើ​កែង​វាយ​ទៅលើ​គុម្ព​ថ្គាម​ឆ្វេង​របស់​Famichhai​ឲ្យ​ដួល​ដេក​លើ​រេញ មិនអាច​បន្ត​ការប្រកួត​ទៀត​បាន។

Famechhai កាលពីពេល​កន្លងមក ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ ដែល​ក្នុងនោះ គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ឃីម ឌី​ម៉ា ចាន់ ស៊ី​ណាត ឃីម បូរ៉ា​....​ជាដើម ។ ប៉ុន្តែ​លើក​នេះ ប៉ះចំ​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ គេ​ស៊ូ​មិនបាន​ពីរ​ទឹក​ពេញ​ផង​ទេ។

ចំណែក អ្នក​ប្រដាល់​ស្រករ​ក្រោយ​កម្ពុជា ព្រឿង សុជាតិ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Rithaira ដែលជា​ជើង​ខ្លាំង​និង​ជា​ជើងចាស់​នៅ​ស្រុកថៃ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​៥​ទឹក​ពេញ​នោះ។

ព្រឿង សុជាតិ ចាញ់​ថៃ​ត្រង់​កម្ពស់​ទាប​ជាង និង​ចាញ់​ទិច​និ​ចរ​បស់ Rithaira ដែល​ធ្វើអោយ​ពិបាក​ចូល​វាយ និង​ត្រូវ​ថៃ​វាយ​ដួល​អាជ្ញាកណ្តាល​រាប់​៨​ពីរដង​ក្នុង​ទឹក​ទី​៣​នោះ​។​តែ​យ៉ាងណា ព្រឿង សុជាតិ អាច​ទប់​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ បាន​ប្រាំ​ទឹក​ពេញ​ដែរ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

ចំពោះ​ការប្រកួត​លក្ខ​ណះ​ម៉ា​រ៉ា​តុង​កាលពី​ល្ងៃ​ថ្ងៃទី​១១​សីហា​វិញ ជី​ឆៃលី អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម បានឈ្នះ​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។​

ចាន់ ចំរើន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដោយ​ពិន្ទុ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦០​គីឡូក្រាម ។​

ដោយឡែក ជី ឆៃលី ក្នុងការ​ប្រកួត​ជម្រុះ​ដំបូង គេ​បាន​ផ្តួល​វ៉ន វ៉ុ​ន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​អោយ​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ ដែល​ធ្វើអោយ​ឆៃលី​ឡើងទៅ​ជួប​ជុន សាវុធ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។​

ជុន សាវុធ ក្នុងការ​ប្រកួត​ជម្រុះ​លើកដំបូង គេ​បាន​វាយ​ឈ្នះ​សំណាង សម្បត្តិ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។ តែ​សាវុធ ពេល​មក​ប៉ះ​ជាមួយ​ជី ឆៃលី គេ​ទៅ​មិន​រួច​ជាមួយ​ឆៃលី​ឡើយ ។

ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ បាន​ប្រកួត​ឈ្នះ​ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​ដោយ​ពិន្ទុ ដែល​ធ្វើ​អោយគេ​សម្រេច​គោលបំណង​ក្នុងការ​សងសឹក​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu