Ad Code

មនុស្ស​ប្រុស​ ស្រី​ ​៥​នាក់ ​រង​របួស​ធ្ងន់​ ដោយសារ​រថយន្ត​បុក​គ្នា នៅ​ស្រុក​ចិត្រ​បុរី



ក្រចេះ​ ៖ ​យ៉ាងហោចណាស់​មាន មនុស្ស​ប្រុស ស្រី​ចំនួន​៥​នាក់ ​រង​បួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ដោយ​រថយន្ដ បុក​ជាមួយ​រថយន្ដ ក្នុង​ទិស​៧​ដៅ​បញ្ច្រាសទិស​គ្នា នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៧ ក្រចេះ ស្ទឹងត្រែង ចំនុច​ភូមិ​ដី​សម្បទាន​គាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

នគរបាល​ចរាចរណ៍​ស្រុក​ចិត្រ​បុរី​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​​ឡើង​ដោយ​រថយន្ត​កូរ៉េ​ដឹក​ត្រី​បុក​ជាមួយ​រថយន្ដ​សាំង​យ៉ុង ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា ពី​​ជើង​ទៅ​ត្បូង បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ងន់​ និង​ម្នាក់​រង​របួស​ស្រាល ក្នុង​នោះ​ស្ត្រី​ចំនួន​២​នាក់។ ​អ្នក​រថយន្ដ​បង្កហេតុ រថយន្ត​(​ដឹក​ត្រី​)​ឈ្មោះ យ៉ យាំ​ឡាំ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ រស់នៅ​សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ។

នគរបាល​រូប​នោះ​បន្ត​ទៀត​ថា មូល​ហេតុ​ ដែល​គ្រោះថ្នាក់​នោះ​គឺ​មកពី​រថយន្ដ​ដឹក​ត្រី ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ហើយ​វ៉ា​ជែង​រថយន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ទៀត ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​សាំង​យ៉ុង​ពេញទំហឹង​តែម្ដង។ ចំណែក​អ្នក​រង​របួស​ទាំង​៥​នាក់ ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ រីឯ​រថយន្ដ​ទាំង​២​គ្រឿង​ត្រូវ​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ន​រដ្ឋបាល​ចង្គ្រង់​រង់ចាំ​ការ​ដោយ​ស្រាយ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu