សៀមរាប ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន បានធ្វើការចុះបង្ក្រាបករណីរក្សាទុកជួញដូរនិងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នេះ ធ្វើឡើងនៅវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្នុងលំនៅឋាន ក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់នេះមានទី១-ឈ្មោះ សេង ណារិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប( រក្សាទុក និងចាត់ចែង ) និងទី២-ឈ្មោះ ថាច់ ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប( រក្សាទុក និងចាត់ចែង ) ។ក្រោយឃាត់ខ្លួនបានជនសង្ស័យកម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០៩កញ្ចប់ស្មើនឹងទំងន់១,៥ក្រាមទាំងសំបកទូរស័ព្ទដៃ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments