ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ជា ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី១០ខែសីហានេះថា ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជាយើង គណបក្សប្រជាជនកម្ពុជា នឹងចែករំលែកបួនអាសនៈទៅគណបក្សផ្សេងទៀត។
ក្នុងផេកផ្លូវការរបស់សម្តេចបន្តថា ពីរអាសនៈ ជូនទៅគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងពីរអាសនៈទៀតជូនទៅគណបក្សហ៊្វុនស៊ិនប៉ិច។
សម្តេចតេជោ បានអះអាងទៀតថា រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំ គឺនឹងខិតខំប្រឹងប្រែងទ្វេដងឲ្យសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយ ដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments