ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកខឿនស្ពានអាកាសយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចស្ពានអាកាស៥មករា សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះរូបនេះ បានបើកបរម៉ូតូ ម៉ាក ស្មាស់ វី ពាក់ស្លាកលេខ ភ្នំពេញ 1AT ៣៩០៧ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីក្តាន់ពីរឡើងមកស្ពានអាកាស ៥មករា ស្រាប់តែរេចង្កូតម៉ូតូ ជ្រុលបុកខឿនស្ពានតែម្តងបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅកាន់រថយន្តសាមុយមកដឹកជនរងគ្រោះទៅព្យាបាលរបួសភ្លាមដែរ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕
Source: Kampuchea Thmey Daily
0 Comments