Ad Code

កម្លាំង​ចម្រុះ​ចុះ​ប្រតិបត្តិការ​ទាំង​យប់ ខណៈ​ទឹក​ដង​ស្ទឹងសង្កែ មាន​សន្ទុះកើន​ឡើង​ខ្លាំង ជិត​ដល់​ភាព​ប្រកាសអាសន្ន



បាត់ដំបង ៖ នៅ​ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ រហូតដល់​ម៉ោង​៩​និង​៣០​នាទី​យប់ កម្លាំង​អាជ្ញាធរខេត្ត ដោយមាន​ការ​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​ពី​លោក​ងួន រតៈ អភិបាលខេត្តបាត់ដំបង និង​លោក​ផេង សិទ្ធ​ធី អភិបាល​ក្រុង​បាត់​ដំបង និង​ក្រសួង​សាធារណការ​ខេត្ត ជាពិសេស​កម្លាំង យុគ​ភូមិភាគ​ទី​៥ ចំនួន​១០០​នាក់ បាន​ចុះ​មក​ត្រៀមលក្ខណៈ ច្រក​ដី ដើម្បី​ទប់​ជ្រាំង ស្ទឹង​សង្កែ ខណៈ​ដែល​ទឹក​កំពុង​តែ​មាន​សន្ទុះ​ឡើង​ខ្លាំង ជិត​ដល់​ភាព​ប្រកាស​អាសន្ន។



ប្រតិបត្តិការ​ចុះ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​មន្ទីរ​ធនធានទឹក​ខេត្ត​ គឺ​លោក ឡុង ផលគុណ បាន​អះអាង​ថា សន្ទុះ​ទឹក​ គឺ​១​ម៉ោង​មាន​កម្ពស់​ឡើង​១​តឹក ដែល​ជា​ការ​ព្រួយបារម្ភ​រប​ស់​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ជំនាញ ទើប​ចុះ​មក​ជួយ ដើម្បី​ទប់ស្កាត់​ជ្រាំង​ស្ទឹង​សង្កែ ដែល​មាន​ប្រវែង​ជាង​១០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដែល​កន្លងមក​ ជា​ពិសេស​កាលពី​ឆ្នាំ​២០១៣ នៅ​ចំណុច​នេះ​ គឺ​ទឹក​បុក​ខ្លាំង ហើយ​ហូរ​កាត់​ រហូត​លិច​លោកតា​ដំបង​ក្រញូង ប៉ែក​ខាងកើត​ក្រុង​បាត់ដំបង។ ដូច្នេះ ជា​ការ​ត្រៀម​លក្ខណៈ​របស់​អាជ្ញាធរ ​ដោយសារ​សន្ទុះ​ទឹក​ខ្លាំងពេក ​ក៏បាន​ដាក់​កម្លាំង​ត្រៀម​លក្ខណៈ​ច្រក​ការុង​ទប់។



ចំណែក​ក្រសួង​ធនធានទឹក​បាន​ដាក់​ក​ម្លាំ​ង​២៤​ម៉ោង នៅ​ចំណុច​ទំនប់​ពហុ​បំណង សេក​សក និង​ទំនប់​បង្ហត់ ដើម្បី​ឃ្លាំមើល​សន្ទុះ​ទឹក បើ​ទឹក​មានការ​ថមថយ​គេ​នឹង​ទម្លាក់​ទ្វារ​ទឹក​ចុះ​ជា​បណ្តើរៗ ដើម្បី​ឲ្យ​សន្ទុះ​ទឹក​មិន​បុក​ខ្លាំង​មក​ក្រុង​បាត់ដំបង ដងស្ទឹង​សង្កែ ឲ្យ​ទឹក​ហូរ​បែក​ទៅ​តាម​អូរ តាម​ប្រឡាយ​នានាវិញ ជៀសវាង​លិច​ក្រុង​បាត់ដំបង៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu