Ad Code

បុរស​ម្នាក់​ ស្រវឹងស្រា​ជោកជាំ​ទៅ​ដាក់មង​ ដូច​ឲ្យ​ទៅ​លង់ទឹក​ស្លាប់ នៅ​ស្រុក​អូ​រយ៉ា​ដាវ



រតនគិរី​ ៖​ បុរស​ម្នាក់​ក្រោយពី​បាន​ផឹកស្រា​ជោកជាំ​រួចមក ​ក៏​ទៅ​ដាក់មង​នៅក្នុង​ស្រះ​លង់ទឹក​ស្លាប់​តែម្តង។

ករណី​នេះ ​បង្ក​ការ​ភ្ញាក់ផ្អើល​​​​​ ​​​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃអាទិត្យ ៨​កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្រះ​ចម្ការ​​ ឈ្មោះ ហ៊ួ ស្ថិតនៅ​ព្រំប្រទល់​ភូមិ​ឡែ ឃុំ​លំ​ជ័រ​និង​ភូមិ​កាចក់ ឃុំ​កក់​ស្រុក​បរ​កែវ។

បើ​យោង​តាម​ការ​សួរ​បំភ្លឺ​ពី​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ និ​ត ឡាប អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ចម្ការ​​ម្ចាស់​ខាងលើ ប្រាប់​ថា ប្តី​របស់គាត់ ឈ្មោះ យាន យ៉ា​ត អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ បាន​ហូប​ស្រា​​ស្រវឹង​ជោកជាំ ហើយក៏​យក​មង​ទៅ​ដាក់​ក្នុង​ស្រះ​តែម្នាក់ឯង ចំណែក​ខ្លួន​ជា​ប្រពន្ធ​ទៅធ្វើ​ការ ដោយ​ពុំ​ដឹងថា​ប្តី​លង់ទឹក​ឡើយ​។ រហូតដល់​ម៉ោង​ផុត​ការងារ​ក៏​ត្រឡប់មកផ្ទះ​វិញ ពុំ​ឃើញ​ប្តី ក៏​នាំគ្នា​រុករក បាន​ប្រទះឃើញ​សម្លៀកបំពាក់ ស្បែកជើង នៅលើ​គោក ក៏​នាំគ្នា​ចុះ​ក្នុង​ទឹក​រាវ​រកឃើញ​សាកសព ភ្លាមៗ​នោះ ក៏​​​​​ប្រញាប់​ដឹកបញ្ជូន​មកដល់​ម​ណ្ឌល​សុខភាព គ្រូពេទ្យ​ប្រាប់ថា ផុតដង្ហើម​កន្លះ​ម៉ោង​ហើយ​។​

​សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​គ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu