Ad Code

អភិបាលខណ្ឌ​ដូនពេញ​សំណេះសំណាល​ និង ​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រជា​ការពារ​ដែល​ខិតខំ​បំពេញការងារ​បានល្អ​ប្រសើ​រ



ភ្នំពេញ ​៖​ លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​នៅ​ព្រឹក​ថ្ងៃ សៅរ៍ ០៨​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែសីហា ឆ្នាំ​២០១៨​នេះ​បានរៀបចំ​ពិធី​សំណេះសំណាល និង​ថ្លែងអំណរគុណ ទៅដល់​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ដែល​បាន​ខិតខំ​បំពេញ​ការ​ងារ​បាន​យ៉ាង​ល្អប្រសើរ ក្នុងការ​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការងារ​អនាម័យ​បរិស្ថាន ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ និង​ការងារ​សំខាន់​ផ្សេងៗ​ទៀត​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​។​



ក្នុង​ពិធី​នោះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរងខណ្ឌ លោក​នាយករង​រដ្ឋបាល លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត រួម​ទាំង​កម្លាំង​ប្រជា​ការពារ​សរុប​ចំនួន ៨៨​រូប។​ ជាមួយគ្នា​នោះ ​លោក​អភិបាល​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រជា​ការពារ​ទាំងអស់​ ដែល​បាន​ខិតខំ​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ​ធ្វើ​ឲ្យ​រដ្ឋបាល​ខណ្ឌ​រីកចម្រើន​ទៅមុខទៀត​ព្រមទាំង​ឧបត្ថម្ភ ថវិកា​ទៅដល់​កងកម្លាំង​ប្រជា​ការពារ​ទាំងអស់​ដែលជា​ការលើកទឹកចិត្ត​ទៅដល់​កងកម្លាំង ដោយ​ប្រធាន​ផ្នែក​ប្រជា​ការពារ​ទទួល​បានកា​រ​ឧបត្ថម្ភ​ថវិកា​ចំនួន ២០០,០០០៛ អនុប្រធាន​ផ្នែក​ទទួល​បាន ១០០,០០០៛ , ប្រធាន​គោលដៅ​ទទួល​បាន ៦០,០០០៛ , អនុប្រធាន​គោលដៅ​ទទួល​បាន ៥០,០០០៛ និង​ប្រជា​ការពារ​ទាំងអស់​ទទួល​បាន ៤០,០០០៛ ក្នុង​ម្នាក់ៗ សរុប​ថវិកា​ទាំងអស់​ចំនួន ៤,០០០,០០០៛ ។



លោក​អភិបាល​ខណ្ឌដូនពេញ ​ក៏បាន​ជំរុញ​ឲ្យ​កម្លាំង​ទាំងអស់​ ត្រូវ​ខិតខំ​ជួយ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត​បន្ត​ទៀត ​ធ្វើ​យ៉ាង​ណា​ជួយ​បម្រើ​ការងារ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu