Ad Code

សប្ដាហ៍​ចុងក្រោយ​ប្រចាំ​លី​គ​ហ្វូ​ត​សាលា​ក្រុម​ទាំង​១០​ទាត់​បាល់​បំប៉ោង​សំណាញ់​ទី​គ្នា​រហូតដល់​៦៦​គ្រាប់



ក្រុម​ទាំង​១០​ប្រចាំ​ពានរង្វាន់​បាល់ទាត់​លី​គ​ហ្វូ​ត​សាល​ឆ្នាំ​២០១៨ (National Futsal League 2018) ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ទាត់​បាល់​បំប៉ោង​សំណាញ់​ទី​គ្នា​រហូតដល់​៦៦​គ្រាប់​ប្រចាំ​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍​ទី​១៨ ដែលជា​ចុង​សប្ដាហ៍​ចុងក្រោយ ស្រប​ពេល​ដែល​គណៈកម្មកា​របា​នរក​ឃើញ​ក្រុម​ខ្លាំង​ជាង​ចំនួន​៤ (Top4) មានឈ្មោះ​ឡើងទៅ​វគ្គ​ខ្វែង​ដណ្តើម​ជើងឯក​។

លទ្ធផល​សរុប​ប្រចាំ​សប្ដាហ៍​ចុងក្រោយ​នេះ​ឃើញថា​នៅ​ថ្ងៃ​សៅរ៍ ទី​០៤ ខែសីហា ឆ្នាំ​២០១៨ ក្រុម Fan Sport FT​ចាញ់​ក្រុម​ឱ​ម៉ា​ល់ ៨​ទល់​៤ ខណៈ​ស​.​ស​.​យ​.​ក កំចាយមារ ឈ្នះ​ក្រុម​អាណាចក្រ​បៃតង ១១​ទល់​៨ និង​ក្រុម​ឆន្ទៈ​កីឡា ចាញ់​ក្រុម Panda FC ៣​ទល់​២​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែសីហា ឆ្នាំ​២០១៨ វិញ​ក្រុម Down Town Sport FC ឈ្នះ​ក្រុម B.A United១៥​ទល់​៥​និង​ក្រុម Home Sport FC ចាញ់​ក្រុមយុវជន​៧​មករា ៧​ទល់​៣​។



​ងាក​មក​មើល​តារាង​ចំណាត់​ប្រចាំ​រដូវ​កាល​វិញ​ឃើញថា​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​៤២​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម ស​.​ស​.​យ​.​ក កំចាយមារ ឈរ​លេខ​២ មាន​៣៩​ពិន្ទុ ក្រុម Home Sport FC​ឈរ​លេខ​៣ មាន​៣៧​ពិន្ទុ ក្រុម​លេខ​៤ ឱ​ម៉ា​ល់ មាន​៣៦​ពិន្ទុ​។ ក្រុម​លេខ​៥ Fan Sport FC មាន​២៣​ពិន្ទុ ហើយ​ក្រុម​លេខ​៦ អាណាចក្រ​បៃតង មាន​២២​ពិន្ទុ​។ លេខ​៧ Panda FC មាន​២០​ពិន្ទុ ហើយ​លេខ​៨ ក្រុមយុវជន​៧​មករា មាន​មាន​២០​ពិន្ទុ​ដូចគ្នា តែ​ខុស​ត្រង់​គ្រាប់​បាល់​ចំណេញ ហើយ​ក្រុម​ឆន្ទៈ​កីឡា លេខ​៩ មាន​១៥​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៥​ពិន្ទុ​។

​តាម​ការបែងចែក​គូប្រកួត​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ តម្រូវ​ឲ្យ​ក្រុម​លេខ​២​ប៉ះ​ក្រុម​លេខ​៣ និង​ក្រុម​លេខ​១​ប៉ះ​ក្រុម​លេខ​៤ ដើម្បី​ឡើង​ទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រជែង​យក​ជើងឯក​ប្រចាំ​រដូវ​កាល​។ ដូច្នេះ​វគ្គ​ខ្វែង​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដោយ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ប៉ះ​ក្រុម Home Sport FC នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម Down Town Sport FC ប៉ះ​ក្រុម​ឱ​ម៉ា​ល់ នៅ​ម៉ោង​៦​ល្ងាច​។ ក្រុម​ចាញ់​ត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​ចំណាត់ថ្នាក់​លេខ​៣​និង​ក្រុម​ឈ្នះ​បន្ត​ប៉ះគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​ធ្វើឡើង​នៅ​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៨​។

ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែមីនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាគច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ចំនួន​៤​ក្រុម (Top4) ត្រូវ​ឡើងទៅ​ប្រកួត​គ្នា​ដណ្តើម​ជើងឯក​ប្រចាំ​រដូវ​កាល​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១​មេដាយ​មាស​ម្នាក់១និងប្រាក់​រង្វាន់​២០លានរៀល​ផងដែរ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu