Ad Code



ការដ្ឋាន​ដាក់​លូ​ទំហំ​១​ម៉ែត្រ​កន្លះ​នៅ​ភូមិ​ប៉ប្រ៉កខាងជើង ខណ្ឌ​ពោធិ៍សែនជ័យ ​និង​ភូមិ​រោងចក្រ​ខណ្ឌ​សែនសុខ ​បាន​បញ្ចប់​១០០​ភាគរយ​ហើយ
ភ្នំពេញ​ ៖ ការដ្ឋាន​ដាក់​លូ​ទំហំ​១​ម៉ែត្រ​កន្លះ​នៅ​ភូមិ​ប៉ប្រក​ខាងជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ និង​ភូមិ​រោងចក្រ​ សង្កាត់​គោក​ឃ្លៀង​ ខណ្ឌ​សែន​សុខ គិត​មកដល់​ថ្ងៃទី​០៧ ខែ​​សីហា ឆ្នាំ​​២០១៨​នេះ​ បាន​បញ្ចប់​១០០​ភាគរយ​ហើយ ដើម្បី​រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា អនុវត្តតាម​ការ​បញ្ជា​ដឹកនាំ​ពី​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ដាក់លូ​មួយ​ខ្សែ ដោយ​ចាប់ពី​ភូមិ​ប៉ប្រក​ខាង​ជើង ​ស្រប​ផ្លូវ​រថភ្លើង​បត់​កាត់​ផ្លូវ​រថភ្លើង​តាមផ្លូវ​បេ​តុ​៤២P​ឆ្ពោះ​មក​ប្រឡាយ​អូរ​អា​គុជ ហើយ​មកដល់​ថ្ងៃនេះ ការដ្ឋាន​ដាក់លូ​ទំហំ ១.៥​ម៉ែត្រ​ភ្ជាប់​ពី​ប្រឡាយ​ស្រប​ផ្លូវ​រថភ្លើង​នៅ​ភូមិ​ប៉ប្រកខាងជើង​ដោយ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ទៅ​ភ្ជាប់​ប្រឡាយ​អូរ​អា​គុជ​ក្នុង​ខណ្ឌ​សែន​សុខ​នេះ បានបញ្ចប់ ១០០%​ហើយ​។ សង្ឃឹមថា តំបន់​សង្កាត់​កា​កាប​ទី​១​ដែល​ធ្លា​ប់​រង​ការ​លិចលង់​ដោយ​ទឹកភ្លៀង​កន្លងមក នឹង​កាត់បន្ថយ​បានការ​លិចលង់​បាន​យ៉ាងច្រើន។

មន្ត្រី​ដ​ដែល បាន​បញ្ជាក់​ថា ការដ្ឋាន​នេះ ​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី​២១​ ខែ​មិនា ​ឆ្នាំ​២០១៨ ហើយ​គ្រោង​បញ្ចប់​នៅ​ខែសីហា​២០១៨។ អត្ថប្រយោជន៍​នៃ​គម្រោង​នេះ គឺ​ពិតជា​បាន​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង ​និង​ទឹក​កខ្វក់​នៅ​ភូមិ​បប្រ៉ក​ខាងជើង​ សង្កាត់​កា​កាប​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ​ និង​ភូមិ​រោងចក្រ​សង្កាត់​គោក​ឃ្លៀង​នៃ​ខណ្ឌ​សែន​សុខ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu