ក្រុមហ៊ុន ខលហ្គេត ទទួលបានជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានបើកយុទ្ធនាការអាហារូបករណ៍ ខលហ្គេត រយៈពេល៣ខែនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ និងរកឃើញអ្នកឈ្នះរង្វាន់សរុបចំនួន ១១១ នាក់។
ក្រុមគ្រួសារជាពិសេសមាតាបិតា ដែលបារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងសិក្សា ឥឡូវនេះមានការឆ្លើយតបយ៉ាងល្អសម្រាប់យុទ្ធនាការនេះ។
ជាមួយនឹងឱកាសឈ្នះរង្វាន់អាហារូបករណ៍ដែលមានតម្លៃសរុប ២៤០លានរៀលនេះ ក្រុមហ៊ុន ខលហ្គេត គឺមានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា របស់កូនៗ សម្ភារ:សិក្សា ឬជំនាញផ្សេងៗ សម្រាប់កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ យុទ្ធនាការ នេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភណ៍ពីការសិក្សារកូនៗរបស់ពួកគេ និង មានគោលបំណងផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។
កាលពីថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន ខលហ្គេត បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកចុងក្រោយរបស់ខ្លួនស្ថិតនៅ Lively Plaza Aeon Mall និងបានរកឃើញអ្នកឈ្នះរង្វាន់ ៣៧ នាក់ចុងក្រោយផងដែរ។ នៅក្នុងកម្មវីធីនេះក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើន និងការសម្តែងពីតារាកិត្តិយសផងដែរ។
ក្រុមហ៊ុន ខលហ្គេត សូមអរគុណដល់អតិថិជនទាំងអស់ដែលបានចូលរួមនៅក្នុងយុទ្ធនាការឆ្នាំនេះ ក៏ដូចជាការគាំទ្ររបស់លោកអ្នកកន្លងមក។ ក្រុមហ៊ុន ខលហ្គេត សន្យានឹងជួយបន្តការគាំទ្រចំពោះយុទ្ធនាការសំខាន់ៗដើម្បីផ្តល់នូវ ឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង៕
Source: Kampuchea Thmey Daily
0 Comments