ក្នុងរយៈពេលត្រឹមតែពីរឆ្នាំប៉ុណ្ណោះក្នុងអាណត្តិ៦ឆ្នាំរបស់គាត់, លោកប្រធានាធិបតី Rodrigo Duterte កំពុងគិតអំពីការលាឈប់ពីតំណែងដោយនិយាយថា លោកហត់នឿយនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាល។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី, ប្រធានក្រុមសេដ្ឋកិច្ចរបស់រដ្ឋបាលបានលើកឡើងថា លោកនឹងឈប់វិស្សមកាលនិងសម្រាកខ្លះខណៈពេលដែលសមាជិកព្រឹទ្ធសភាបាននិយាយថា បំណងប្រាថ្នារបស់លោកប្រធានាធិបតីក្នុងការចុះចេញពីតំណែងមិនគួរត្រូវបានធ្វើឡើងដោយត្រង់ៗនោះទេ។
ក្នុងសុន្ទរកថាមួយសម្រាប់ពាណិជ្ជករកាលពីរាត្រីថ្ងៃអង្គារ លោកប្រធានាធិបតីបានត្អូញត្អែរថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់គាត់ហាក់ដូចជាមិនមានផ្លែផ្កាទេ។
ដោយរំលឹកឡើងវិញអំពីសន្និសីទបញ្ជាការរួមរបស់គាត់ជាមួយប៉ូលិសនិងយោធា, លោកបាននិយាយថា “ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំកំពុងគិតអំពីការចុះចេញព្រោះខ្ញុំហត់នឿយណាស់”។
លោកបានបន្ថែមថា “បើទោះបីជាខ្ញុំមិនប្រឆាំងឬខឹងនឹងអ្នកណាម្នាក់ក៏ដោយ ការប្រមាញ់របស់ខ្ញុំចំពោះអំពើពុករលួយហាក់ដូចជាគ្មានទីបញ្ចប់ទេហើយវាបានបំពុលស្ទើរគ្រប់នាយកដ្ឋាននិងការិយាល័យទាំងអស់របស់រដ្ឋាភិបាល”។
លោកបានបន្ថែមថា “ខ្ញុំមិនគិតថា ខ្ញុំអាចបំពេញតាមការសន្យារបស់ខ្ញុំចំពោះប្រជាជនបានទេ។ ខ្ញុំនិយាយថា ខ្ញុំនឹងព្យាយាមបញ្ឈប់អំពើពុករលួយដែលខ្ញុំកំពុងធ្វើ។ ប៉ុន្តែខ្ញុំមិនអាចជោគជ័យលើសពីពាក្យសន្យារបស់ខ្ញុំបានទេ”។
ប្រធានាធិបតីវ័យ៧៣ឆ្នាំរូបនេះបាននិយាយថាគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីចុះចេញគ្រប់ពេលវេលាស្របពេលដែលគាត់កាន់តែចាស់និងអស់កម្លាំង។
គាត់បាននិយាយថា គាត់មានរោគប្រកាំងជារៀងរាល់ថ្ងៃរួមទាំងជំងឺសរសៃឈាមនិងបេះដូងដ៏កម្រមួយដែលបណ្តាលមកពីការរលាកសរសៃឈាមជាធម្មតាដោយសារតែការជក់បារី៕ ANN
Source: Kampuchea Thmey Daily
0 Comments