Ad Code

ខ្មាន់កាំភ្លើង​ Las Vegas ​បាន​ប្រែប្រួល​ ប៉ុន្តែ​មិន​បង្កើន​ការ​សង្ស័យ​ទេ



យោង​តាម​របាយការណ៍​ស៊ើបអង្កេត​មួយ​ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន​ពេល​បាញ់រះ​លើ​ហ្វូង​មនុស្ស​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង Las Vegas, លោក Stephen Paddock បាន​បំផ្លាញ​ប្រាក់​ជាង​១.៥​លាន​ដុល្លារ​ដើម្បី​ទទួល​បាន​កាំភ្លើង​ និង​ប្រែប្រួល​ហើយ​បាន​ឃ្លាតឆ្ងាយ​ពី​មិត្តស្រី​និង​ក្រុមគ្រួសារ​របស់គាត់។

​ជាមួយនឹង​ការ​លាតត្រដាង​ទាំងនេះ ប៉ូលិស​បានប្រកាសថា ពួកគេ​បាន​បិទ​ការស៊ើបអង្កេត​រយៈពេល​១០​ខែ​របស់​ពួកគេ​ដោយ​គ្មាន​ចម្លើយ​ច្បាស់លាស់​ថា​តើ​ហេតុអ្វី​បានជា​លោក Paddock បាន​ប្រមូល​អាវុធ​ហើយ​ធ្វើការ​បាញ់ប្រហារ​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​សម័យ​ទំនើប​។​

តម្រួត​តំបន់ Clark County លោក Joe Lombardo បាន​និយាយថា “​តាម​ការ​សន្មត​គឺថា លោក Stephen Paddock គឺជា​បុរស​ម្នាក់​ដែល​គេ​មិន​ជឿថា សកម្មភាព​របស់គាត់​អាច​នាំទៅដល់​ការវាយប្រហារ​ថ្ងៃទី​១​ខែតុលា​ដោយ​គ្មាន​ការសង្ស័យ​ណាមួយ​។ ការសម្ភាសន៍​ជាមួយ​វេជ្ជបណ្ឌិត​របស់គាត់​បា​ន​បង្ហាញ​ពី​សញ្ញា​នៃ​សតិ​ដែលមាន​បញ្ហា​ប៉ុន្តែ​មិនមាន​ឥរិយាបថ​ដែល​បង្ករ​ឲ្យ​មានការ​អំពាវនាវ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​នោះទេ​”​។​

លោក Laddardo បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក Paddock មិនបាន​បន្សល់ទុក​លិខិត​ឬ​សូម្បីតែ​កំណត់ចំណាំ​ណាមួយ​ដើម្បី​ឆ្លើយ​សំនួរ​អំពី​បំណង​របស់គាត់​សម្រាប់​ការសម្លាប់​រង្គាល​ដែល​បានសម្លាប់​មនុស្ស​៥៨​នាក់​និង​រងរបួស​ជាង​៨០០​នាក់​ទេ​។​

លោក Lombardo បាន​និយាយថា FBI ត្រូវបាន​គេ​រំពឹងថា​នឹង​ចេញផ្សាយ​របាយការណ៍​ស៊ើបអង្កេត​ចុងក្រោយ​របស់ខ្លួន​ដែល​រួមមាន​ទាំង​ប្រវត្តិ​បញ្ហា​ផ្លូវចិត្ត​របស់​ជនប្រដាប់អាវុធ​ផងដែរ​នៅ​ចុងឆ្នាំ​នេះ​។

មន្ត្រីប៉ូលិស Jerry MacDonald ដែលជា​អ្នកស៊ើប​អង្កេត​សំខាន់​មួយរូប​ក្នុងករណីនេះ​បាន​និយាយថា ការវាយតម្លៃ​របស់ FBI អាចជួយ​បំភ្លឺ​បន្ថែម​ពី​បុគ្គលិកលក្ខណៈ​របស់លោក Paddock និង​អ្វីដែល​ជំរុញ​គាត់​ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​តើ​ពួកគេ​អាច​ផ្តល់​ហេតុផល​អ្វី​នោះទេ​។

របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា បងប្រុស​ម្នាក់​ក្នុងចំណោម​បងប្រុស​របស់លោក Paddock បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា គាត់​ជឿថា​ខ្មាន់កាំភ្លើង​រូបនេះ​មាន​ជំងឺផ្លូវចិត្ត​និង​មានការ​ភ័យ​ស្លន់ស្លោ​ហើយ​ឆ្កួតៗ​។ វេជ្ជបណ្ឌិត​ជឿថា គាត់​អាចមាន​ជំងឺ​បាត់បង់​ស្មារតី​។​
មិត្តស្រី​របស់ Paddock បាន​និយាយថា គាត់​ស្រាប់តែ​ឈប់​ស្រលាញ់​ហើយ​តែងតែ​ត្អូញត្អែរ​ពី​ការឈឺ​។ នាង Marilou Danley បាន​ប្រាប់​អ្នកស៊ើប​អង្កេត​ថា គាត់​បាន​និយាយថា គ្រូពេទ្យ​មិនអាច​ព្យាបាល​គាត់​បានទេ​ប៉ុន្តែ​បាន​ប្រាប់​គាត់​ថា គាត់​មាន “​អតុល្យភាព​គីមី​”​។​

លោក Lombardo និយាយទៀតថា នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ នាយកដ្ឋាន​ប៉ូលិស​ក្រុង Las Vegas បាន​រកឃើញថា លោក Paddock បានធ្វើ​សកម្មភាព​តែម្នាក់ឯង​គត់​ហើយ​គ្មាន​នរណាម្នាក់​ត្រូវបាន​ចោទប្រកាន់​នោះទេ​។​

កាលពីដើម​ឆ្នាំនេះ រដ្ឋអាជ្ញា​អាមេរិក​បាន​ចោទប្រកាន់​បុរស Arizona ម្នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​លក់​គ្រាប់កាំភ្លើង​ខុសច្បាប់​ដែល​រកឃើញ​នៅក្នុង​បន្ទប់​របស់ Paddock នៅ​សណ្ឋាគារ Mandalay Bay ។

របាយការណ៍​នេះ​បានរួម​បញ្ចូល​នូវ​សេចក្ដី​សង្ខេបនៃ​គណនី​ធនាគារ​ចំនួន​១៤​របស់លោក Paddock ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន​២.១​លាន​ដុល្លារ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០១៥​។ ពីរ​ឆ្នាំ​ក្រោយមក ចំនួន​នេះ​បាន​ធ្លាក់​ដល់​៥៣០,០០០​ដុល្លារ​។ លោក Lombardo បាន​និយាយថា “​គាត់​មិនដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​លេងល្បែង​ស៊ីសង​ដូច​កាលពី​ឆ្នាំមុន​ទេ​”​។​

ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា លោក Paddock បាន​ចំណាយ​ប្រា​ក់ជាង​៦០០,០០០​ដុល្លារ​ទៅលើ​កាស៊ីណូ​និង​ជាង​១៧០,០០០​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​កាត​ឥណទាន​។ ការវិភាគ​នេះ​បាន​និយាយថា គាត់​ក៏បាន​ចំណាយ​ប្រាក់​ជិត​៩៥,០០០​ដុល្លារ​នៅក្នុង​ការទិញ​ដែល​ទាក់ទង​នឹង​អាវុធ​ផងដែរ​។​

យ៉ាងណាក្តី របាយការណ៍​នេះ​មិនបាន​ផ្តល់ព័ត៌មាន​ផ្សេងទៀត​អំពី​ការទិញ​នៅ​កាស៊ីណូ​ទេ​។​
​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា​លោក Paddock បាន​ទិញ​កាំភ្លើង​ជាច្រើន​ដើម​នៅ​ចន្លោះ​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៧​។ នាង Danley បាន​ប្រាប់​ក្រុម​អ្នកស៊ើប​អង្កេត​ថា នាង​បានកត់សម្គាល់​ឃើញថា​គាត់​បាន​ទិញ​គ្រាប់កាំភ្លើង​ជាច្រើន​ប៉ុន្តែ​គាត់​បាន​ច្រានចោល​ក្តី​ព្រួយបារម្ភ​របស់​នាង​ដោយនិយាយ​ថា​វា​មានតម្លៃ​ថោក​បើ​ទិញ​ជា​ដុំ​។​

គួរ​បញ្ជាក់ថា របាយការណ៍​កាលពី​ថ្ងៃ​សុក្រ​គឺ​បាន​រៀបរាប់​លម្អិត​បន្ថែមទៀត​អំពី​ការធ្វើផែនការ​ដ៏​ល្អិតល្អន់​របស់លោក Paddock រួមទាំង​ការ​ឆែក​មើល​យុទ្ធសាស្ត្រ​របស់ SWAT, ជួល​បន្ទប់​សណ្ឋាគារ​ផ្សេងទៀត​ដែល​អាច​មើលឃើញ​ការប្រគំ​តន្ត្រី​និង​ការស៊ើបអង្កេត​គោលដៅ​ដែល​អាចមាន​នៅក្នុង​ទីក្រុង​យ៉ាងហោចណាស់​បួន​ផងដែរ​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu