Ad Code

ការ​រញ្ជួយ​ដី​កម្រិត​៧​រ៉ិ​ច​ទ័​រ​ វាយប្រហារ​កោះ Lombok របស់ ឥណ្ឌូនេស៊ី



ការរញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ បាន​វាយប្រហារ​កោះ Lombok របស់​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​រត់​ចេញពីផ្ទះ​របស់​ពួកគេ​ និង​បង្ក​ឲ្យ​មានការ​ព្រមាន​អំពី​រលក​យក្ស​ស៊ូណាមិ​ដែល​ហេតុការណ៍​នេះ​បានកើត​ឡើង​មួយ​សប្តាហ៍​ បន្ទាប់ពី​ការរញ្ជួយ​មួយ​បានសម្លាប់​មនុស្ស​ចំនួន​១៧​នាក់​លើ​កោះ​ថ្ងៃ​ឈប់សម្រាក​មួយ​នេះ។

ក្រុម​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS) បាន​ឲ្យ​ដឹងថា ការរញ្ជួយ​ដី​ចុងក្រោយ​បំផុត​នេះ​មាន​កម្រិត​៧​រ៉ិ​ច​ទ័​រ​និង​វាយប្រហារ​ក្រោម​ដី​ជម្រៅ​ត្រឹមតែ​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ វា​ត្រូវបាន​តាម​ពីក្រោយ​ដោយ​ការរញ្ជួយ​ចំនួន​ពីរដង​។​

ក្រុមមន្ត្រី​បានចេញ​ការព្រមាន​ពីរ​លក​យក្ស​ស៊ូណាមិ​ប៉ុន្តែ​ក្រោយមក​បាន​លុបចោល​វិញ​។​
​លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា អគារ​ជាច្រើន​ត្រូវបាន​គិតថា​បាន​រង​ការខូចខាត​នៅក្នុង​ទីក្រុង​សំខាន់ Mataram របស់​កោះ Lombok ។​

លោក Nugroho បាន​ថ្លែងថា “​ពួកគេ​ភាគច្រើន​ជា​អគារ​ដែលមាន​សម្ភារ​សំណង់​ខ្សោយ​”
USGS បាន​និយាយថា ចំណុចកណ្តាល​គឺ​ស្ថិតនៅ​ចម្ងាយ​១៨​គីឡូម៉ែត្រ​ភាគ​ពាយព្យ​នៃ​កោះ Lombok ដែល​នៅ​ឆ្ងាយ​ពី​ចំណុច​ទេសចរណ៍​សំខាន់ៗ​នៅ​ភាគខាងត្បូង​និង​ខាងលិច​នៃ​កោះ​នេះ​។ USGS បាន​រាយការណ៍​ថា មានការ​រញ្ជួយ​តិចតួច​ចំនួន​ពីរ​ដែលមាន​កម្រិត​៥.៤​។​

គួរ​បញ្ជាក់ថា ការរញ្ជួយ​ដី​នេះ​បាន​កើតឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត​៦.៤​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​កោះ Lombok ដោយ​សម្លាប់​មនុស្ស​ចំនួន​១៧​នាក់​និង​បំផ្លាញ​អគារ​រាប់រយ​។​
​វា​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​ដែល​រាំងស្ទះ​ដល់​អ្នក​ដើរលេង​នៅលើ​ភ្នំ​ដ៏​ពេញនិយម​។​

ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រជាជាតិ​ងាយ​រងគ្រោះ​នឹង​គ្រោះមហន្តរាយ​បំផុត​នៅលើ​ផែនដី​គឺមាន​ទីតាំង​ស្ថិតនៅលើ​ខ្សែក្រវ៉ាត់​ភ្នំភ្លើង “Ring of Fire” ប៉ាស៊ីហ្វិក​ដែលជា​កន្លែង​ផ្ទាំង tectonic បុក​គ្នា​ហើយ​ការផ្ទុះ​ភ្នំភ្លើង​និង​ការរញ្ជួយ​ដី​ជាច្រើន​នៅលើ​ពិភពលោក​កើតឡើង​។​

កាលពី​ឆ្នាំ​២០០៤ រលក​យក្ស​ស៊ូណាមិ​ដែល​បង្កឡើង​ដោយ​ការរញ្ជួយ​ដី​ក្រោម​សមុទ្រ​កម្រិត ៩.៣​រ៉ិ​ច​ទ័​រលើ​ឆ្នេរសមុទ្រ​កោះ​ស៊ូ​ម៉ា​ត្រា​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី​បានសម្លាប់​មនុស្ស ២២០,០០០​នាក់​នៅតាម​បណ្តា​ប្រទេស​ជុំវិញ​មហាសមុទ្រ​ឥណ្ឌា​រួមទាំង​១៦៨,០០០​នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu