Ad Code

ក្រុមយុវជន​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ជើងឯក​ពានរង្វាន់ U14 GFA Soriya International Tournament 2018



ក្រុមបាល់ទាត់​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ក្លាយជា​ក្រុម​ជើងឯក​ពានរង្វាន់​បាល់ទាត់​យុវជន​កម្រិត​អន្តរជាតិ U14 GFA Soriya International Tournament 2018 ដែល​ធ្វើឡើង​នៅ​ទីលាន​បាល់ទាត់​ស្មៅ​សប្ប​និមិត្ត AUPP Sport Club ក្នុង​រាជធានី​ភ្នំពេញ នៅ​ចុង​សប្ដាហ៍​ថ្មីៗ​នេះ ក្រោយ​យកឈ្នះ​លើ​ក្រុម​មកពី​ប្រទេស​សឹង្ហ​បុរី នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។



ពានរង្វាន់​អន្តរជាតិ U14 GFA Soriya Intertional Tournament 2018 ដែល​រៀបចំឡើង​ដោយ​អង្គការ​GFA Soriya ក្រោម​ការគ្រប់គ្រង​ដោយ​កីឡាករ​ជប៉ុន Takahito Ota ធ្លាប់​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា ជាមួយ​ក្រុម​មួយចំនួន​ដូចជា​ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បៀ​ល​ប្រាយ វេ​ស្ទើ​ន​ភ្នំពេញ ស៊ីម៉ាក់ ជាដើម​។ នេះ​ជា​លើក​ទី​៥ ហើយ​ដែល​ពានរង្វាន់​នេះ​លេច​ជា​រូបរាង​ឡើង ខណៈ​មាន​ក្រុម​ចំនួន​៨​បាន​ចូលរួម​ប្រកួត​នៅ​ថ្ងៃទី​១៩ ខែសីហា ថ្មីៗ​នេះ​។



ក្រោយ​ចប់​ការប្រកួត​គេ​ឃើញថា​ ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ក្លាយជា​ម្ចាស់​ជើងឯក ហើយ​ក្រុម​U14 GFA A (​សឹង្ហ​បុរី​) ជា​ក្រុម​ជើងឯក​រង ហើយ​ក្រុម​ទ័ពជើងទឹក ឈរ​ចំណាត់ថ្នាក់​លេខ​៣ ស្របពេល​ក្រុម​យុវជន​ថ្នាល​របស់​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ ឈរ​លេខ​៤ ក្រុម​យុវជន​ក្រសួងការពារជាតិ ឈរ​លេខ​៥ ហើយ​ក្រុម​U14 សាលា​បាល់ទាត់​ជាតិ​រាជធានី​ភ្នំពេញ ឈរ​លេខ​៦ ក្រុម U14 GFA (​សឹង្ហ​បុរី​) ឈរ​លេខ​៧​និង​ក្រុម GFA Soriya លេខ​៨​ចុងក្រោយ​គេ​។



​ពានរង្វាន់​នេះ​ ធ្វើការ​ប្រកួត​២០​នាទី​សម្រាប់​មួយ​ការប្រកួត​ដោយ​លេង​តទល់​គ្នា​៧​ម្ខាង​។ កាលពី​ឆ្នាំ​២០១៥ និង​២០១៦ ជើងឯក​បាន​ទៅ​ក្រុម​ឆ្នាំ​២០១៦ ក្រុម​GFA A មកពី​ប្រទេស​សិង្ហ​បុរី ដណ្តើមបាន​ជើងឯក ចំនួន​២​ឆ្នាំ​ជាប់​គ្នា​។ ក្រោយ​មានការ​វិវត្តន៍​ខ្លាំង​ទើប​ពានរង្វាន់​មាន​ក្រុម​មកពី​ក្រុម​ប្រទេស​ចូលរួម ខណៈ​បង្កើត​ដំបូង​កាលពី​ឆ្នាំ​២០១៤ មានតែ​ក្រុម​ក្នុងស្រុក​ប៉ុណ្ណោះ​។

តំណាង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​នៃ​ការបង្កើត​ពានរង្វាន់​នេះ​ឡើង​គឺ​ដើម្បី​បង្កើន​ការ​ទំនាក់ទំនង​រវាង​កីឡាករ​ទាំង ៨ ក្រុម ព្រមទាំង​ផ្លាស់ប្ដូរ​បទពិសោធន៍ ចំណេះដឹង ជំនាញ និង វប្បធម៌ រវាងគ្នានឹងគ្នាទៅវិញ​ទៅមក​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu