ភ្នំពេញ ៖ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ត្រី ជំនាញ បើកទ្វារទឹកប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង (ជំហានទី ១) ដើម្បីបញ្ជូនទឹកទៅរក្សាទុកនៅអាងស្ពានស្រែង ស្ថិតក្នុងខេត្តសៀមរាប។
ក្រសួងបាន ឲ្យដឹងកាលពី ថ្ងៃទី ២០ សីហា ថា បើទោះជា មួយរយៈ កន្លងមកនេះ ភ្លៀង បាន បន្តធ្លាក់ជា បន្តបន្ទាប់ ស្ទើរគ្រាប់កន្លែង រហូត ដល់តំបន់ ខ្លះ កើតជា ជំនន់ ទឹកភ្លៀង ផង។ប៉ុន្តែ ការធ្លាក់ភ្លៀងច្រើនជាបន្តបន្ទាប់ តែមិនបានរាយប៉ាយស្មើល្អ បានធ្វើឲ្យតំបន់មួយចំនួនជួបគ្រោះទឹកជំនន់ និងមួយចំនួនទៀតបែរជាជួបការខ្វះខាតទឹកទៅវិញ។ ជាបទបញ្ជារបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម គឺត្រូវចាត់វិធានការឲ្យបានទាន់ពេលវេលា ក្នុងការបង្វែរទឹកពីតំបន់ដែលសម្បូរហូរ ហៀរ ទៅកាន់តំបន់ដែលខ្វះខាត សម្រាប់បម្រើឲ្យការស្រោចស្រពផង និងបម្រុងទុកសម្រាប់បំពេញសេចក្តីត្រូវការនាពេលខាងមុខផង។
ទន្ទឹមនឹងការបញ្ជូនទឹកទៅបំពេញអាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៨ នេះ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យបើកទ្វារទឹកប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង (ជំហានទី ១) ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ចំនួន ០១ ប្រឡោះបន្ថែមទៀត ដើម្បីបញ្ជូនទឹកទៅរក្សាទុកនៅអាងស្ពានស្រែង ស្ថិតក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា ការធ្លាក់ភ្លៀងច្រើនជាបន្តបន្ទាប់ តែមិនបានរាយប៉ាយស្មើល្អ បានធ្វើឲ្យតំបន់មួយចំនួនជួបគ្រោះទឹកជំនន់ និងមួយចំនួនទៀតបែរជាជួបការខ្វះខាតទឹកទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments