ភ្នំពេញ ៖ នៅវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកស្រី Sithy Rizvina De Alwis តំណាងថ្មី របស់អង្គការ UNFPA ប្រចាំកម្ពុជា ដែលចូលជួបសម្ដែងការគួរសម ហើយនៅក្នុងជំនួបនោះ។
លោកស្រី Sithy Rizvina De Alwis ក៏បានប្រគល់សាតាំងផងដែរ ហើយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានស្វាគមន៍ចំពោះលោកស្រី Sithy Rizvina De Alwis ដែលត្រូវបានតែងតាំងជាតំណាងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments