Ad Code

ឡៅ ចិ​ត្រា សាក​កណ្តាប់ដៃ​ជាមួយ Kev Kangvan​នៅ​TV5



ការប្រកួត​ជា​លក្ខណៈ​​មិត្តភាព​អន្តរជាតិ នៅ​សង្វៀន​TV5 ព្រែក​កំពឹស ​នា​យប់​ថ្ងៃទី​២៥​ ខែ​សីហា​ឆ្នាំ​២០១៨​នេះ ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ នៃ​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១​ ត្រូវ​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Kev Kangvan។

អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ពីរដង​ហើយ ដោយ​វាយ​ឈ្នះ​ថុល មករា​ដោយ​ពិន្ទុ ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​មាស ច័ន្ទ​មាន​ផង​ដែរ។

ឡៅ ចិ​ត្រា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ជួប​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​ហើយ ដែល​ការប្រកួត​ចុងក្រោយ​របស់​គេ​នោះ គឺ​វាយ​ឈ្នះ​Yodpayak ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៨​សីហា​កន្លង​ទៅ​នេះ។ ចាំ​មើល តើ​ឡៅ ចិ​ត្រា អាច​យកឈ្នះ Kev Kangvan បាន​ឬ​អត់​នោះ?។

ទោះជា​យ៉ាងណា រវាង ឡៅ ចិ​ត្រា និង Kev Kangvan នេះ មិន​ដឹង​ថា អ្នកណា​ជា​អ្នកឈ្នះ​ទេ សំរាប់​ការជួបគ្នា​នេះ ? ។ ព្រោះថា អ្នក​ប្រដាល់ Kev Kangvan នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ដែល​ឡៅ ចិ​ត្រា មិនអាច​មើលស្រាល​គេ​បាន​ឡើយ។

Kev Kongvan មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៣​លើក ចាញ់​១៨​លើក​និង​ស្មើ​០២​លើក ខ​ណះ​ដែល​ឡៅ ចិ​ត្រា គេ​ក៏​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៧៤​លើក ក្នុង​នោះ​ឈ្នះ​៦៩​លើក ចាញ់​០៥​លើក មិនដែល​ស្មើ។

ចាំ​មើល អ្នក​ប្រដាល់​ថៃ Kev Kangvan ជួប​ប្រកួត​ជាមួយ ឡៅ ចិ​ត្រា លើក​នេះ តើ​គេ​អាច​យកឈ្នះ​បាន​ដែរ​ឬ​អត់ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu