Ad Code

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ជួប​ជាមួយ​តំណាង​គណបក្ស​ទាំង​១៦



ភ្នំពេញ ​៖​ តំណាង​គណបក្ស​នយោបាយ​ចំនួន ១៦ បាន​ចូលរួម​កិច្ចពិភាក្សា​រវាង​រាជរដ្ឋាភិបាល និង គណបក្ស​នយោបាយ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា នេះ​ ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

គណបក្ស​នយោបាយ​ដែល​ចូលរួម​កិច្ច​ពិគ្រោះ​យោបល់​ខាងលើនេះ​ រួមមាន​ដូចជា ​៖ ១.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, ២. គណបក្ស​ពន្លឺ​ថ្មី​, ៣ . គណបក្ស​សញ្ជាតិ​កម្ពុជា​,៤. គណបក្ស​ខ្មែរ​ក្រោក​,៥.​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​,៦.​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​,៧.​គណ បក្ស​សាធារណរដ្ឋ​ខ្មែរ​,៨.​គណបក្ស​រស្មី​ខេមរា​,៩. ​​គណបក្សហ៊្វុនស៊ិនប៉ិច​,១០.​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​,១១.​គណ បក្សី​ចាំ​ក្រុង យុវជន​កម្ពុជា​,១២. គណ បក្ស​ធម្មាធិបតេយ្យ​, ១៣ .​គណបក្ស​ឆន្ទៈ​ខ្មែរ​,១៤.​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​,១៥.​គណបក្ស​ខ្មែរ​តែមួយ និង ១៦.​គណបក្ស​ប្រជា ជនកម្ពុជា។

គណបក្ស​ដែល​មិន​ចូល​រួមមាន​ ៖ ១.​គណបក្ស​មាតុភូមិ​យើង​, ២.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, ៣.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង ទី​៤.​គណបក្ស​ខ្មែរ​ឈប់​ក្រ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​សម្តេច​ថា​ ៖ «​នៅ​ថ្ងៃស្អែក ទី​២១ សីហា​នេះ​ខ្ញុំ​នឹង​ជួបប្រជុំ​ព្រមទាំង​ហូប​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ថ្នាក់ដឹកនាំ​មកពី​គណបក្សនយោបាយ​ទាំង​២០​នៅ​វិមាន​សន្តិភាព​។ ការ ជួបជុំ​បងប្អូន​នៅ​ថ្ងៃស្អែក​នេះ គឺ​នឹង​ពិភាក្សាគ្នា​ក្នុងការ​បង្កើត "​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​" រវាង​រាជរដ្ឋាភិបាល និង គណបក្ស​នយោបាយ​ទាំង ២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​កន្លង​មកនេះ​»​។

សម្តេច​តេ​ជោ​បាន​បន្ត​ទៀត​ថា​ ព្រោះថា ​៖«​ការចូលរួម​ផ្តល់​នូវ​មតិយោបល់​ច្រើន​គឺ​រមែង​នាំមក​នូវ​ផលប្រយោជន៍​វិជ្ជមាន​ល្អៗ​ច្រើន​សម្រាប់ ចូលរួម​កសាង ជាតិ។ នេះ​ក៏​បង្ហាញ​អោយ​ឃើញថា ​យើង​រួបរួមគ្នា​ជា​កម្លាំង​ស្នូល​នៃ​សាមគ្គីភាព​ និង​ឯកភាព​ជាតិ​ពិតប្រាកដ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu