Ad Code

កម្លាំង​រដ្ឋបាល​ព្រៃឈើ​ សហការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ទូក​ដឹកឈើ​មួយ គ្រឿង



ស្ទឹងត្រែង​ ៖​ ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​សង្កាត់ ស្ទឹងត្រែង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ធ្វើការ​ចុះ​បង្ក្រាប​ទូក​ដឹកឈើ​មួយ​គ្រឿង​ដែល​ជា​ឈើ​ប្រភេទ​លេខ 1 និង​លេខ 2 ប្រមាណ​ជាង 10 ម៉ែត្រគូប។

ទូក​ដឹកឈើ​មួយគ្រឿង​នេះ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង​ប្រមាណ 11 និង 30 នាទី​យប់​កណ្ដាល​អធ្រា​ត​ថ្ងៃទី20 ខែសីហា​ ឆ្នាំ​2018 នៅក្នុង​ចំណុច​ក្រោម​ស្ពាន​សេកុង​ទល់មុខ​ក្រុង​ស្ទឹងត្រែង។

លោក​វរសេនីយ៍ទោ​វ៉ា សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ឲ្យ​ដឹងថា​ ​ទូក​ដឹកឈើ​មួយគ្រឿង​នេះ ​បានធ្វើការ​ដឹកជញ្ជូន​ចេញពី​ចំណុច​ភូមិ​ញ៉ើ​ន​ឃុំ​ស្តៅ ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​ បន្ទាប់ពី​ធ្វើចរាចរ​​​ចុះ​ដោយ​លួចលាក់​ទាំង​កណ្ដាល​អធ្រាត្រ​នោះ ​ក៏​ត្រូវ​បាន​កម្លាំង​របស់​លោក​​​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ បាន​ធ្វើការ​ចុះ​បង្ក្រាប​តែម្ដង។

លោក​វរសេនីយ៍ទោ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ​ទូក​ដែល​បង្ក្រាប​ត្រូវ​បាន​ធ្វើការ​រឹបអូស​ចំណុច​កំពង់​សាឡាង​ ប្រគល់​ឲ្យ​មេព្រៃ​ដើម្បី​ធ្វើការ​ដឹកជញ្ជូន​ទៅកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​

លោក​ហ៊ុន​សំអឿន​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូ​ពងមាន់​បាន​បញ្ជាក់ថា​ នៅពេល​បង្ក្រាប​ទូក​ដឹកឈើ​គេ​បានឃើញ​មានកម្ម​ករ​៤​នាក់​ និង​ម្ចាស់​ឈើ​បាន​យក​ឯកសារ​មក​បង្ហាញ​សមត្ថកិច្ច​ថា ​ឈើ​នោះ គេ​បាន​សុំ​ពី​មេឃុំ​សណ្ដាន់​ និង​និង​មាន​ហត្ថលេខា​របស់​អភិបាលរង​ស្រុក​សំបូរ ឥ​ម ធី​រិ​ន​និយាយ​បញ្ជាក់​ថា ​រូបគាត់​ពិតជា​គ្មាន​ផ្ទះសម្បែង​ពិតប្រាកដ​មែន​។​

លោក​នាយរង​សង្កាត់​បាន​បន្តថា​ ដោយ​ឯកសារ​ពុំមាន​លក្ខណៈ​គ្រប់គ្រាន់​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ​ត្រឹមត្រូវ​មានតែ​ឯកភាព​ត្រឹម​មេភូមិ​ញ៉ើ​ន​តែប៉ុណ្ណោះ​មិនអាច​យកជាការបាន​នោះទេ​។​

បច្ចុប្បន្ន​ឈើ​ប្រមាណ​ជាង 10 ម៉ែត្រគូប​ទូក​មួយគ្រឿង​ម៉ាស៊ីន​ហុងដា​ចំនួន 3 គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​រឹបអូស​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu