Ad Code

ណា​ម ម៉ូ​រ៉ា​ក់ ជួប ពុទ្ធ សំបូរ ,​កូយ ឡាយ ជួប លិញ ភារ​ម្យ តើន​រណា​ឈ្នះ​?



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series by K.cement ទម្ងន់​៥៧​គីឡូក្រាម លើស​ង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍ទី​២៥​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​លើក​ទី​៣ ក្នុង​ជម្រុះ​ដំណាក់កាល​ទី​ពីរ ដែល​មាន​អ្នក​ប្រដាល់​៤​រូប ដែល​ឆ្លង​ផុតពី​ដំណាក់កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​៣ ដែលជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​នោះ។

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​៣ ក្នុងដំណាក់កាល​ទី​២​នេះ ណា​ម ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ។

រវាង​ណា​ម ម៉ូ​រ៉ា​ក់ និង ពុទ្ធ សំបូរ​នេះ ពួកគេ​ទាំងពីរ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា តែ​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក ។ កាលពី​ក្នុងដំណាក់កាល​ទី​១ ណា​ម ម៉ូ​រ៉ា​ក់ គេ​វាយ​ឈ្នះ​សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ។ ឯ ពុទ្ធ សំបូរ​គេ​វាយ​ឈ្នះ​សុខ វិ​រៈ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ក្នុង​ទឹក​ទី​១ ។​

សម្រាប់​ការជួបគ្នា​រវាង​ណា​ម ម៉ូ​រ៉ា​ក់ និង ពុទ្ធ សំបូរ​នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា ណា​ម ម៉ូ​រ៉ា​ក់ ទំនងជា​មិន​ឈ្នះ​ពុទ្ធ សំបូរ នោះឡើយ ។ ព្រោះ​ពុទ្ធ សំបូរ គេ​ខ្ពស់ជាង វាយ​បុក​ខ្លាំង​និង​មាន​ផ្លែ​ល្អ​ជាង​ណា​ម ម៉ូ​រ៉ា​ក់ ។ ចាំមើល តើ​ពុទ្ធ សំបូរ អាច​យកឈ្នះ​ណា​ម ម៉ូ​រ៉ា​ក់ បាន​ឬ​អត់ ? ។​
​ការប្រកួត​ក្នុង​ដំណាក់​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដូច​ក្នុងដំណាក់កាល​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង លិញ ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក ។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា លិញ ភារ​ម្យ គេ​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​កូយ ឡាយ ។​ប៉ុន្តែ​លិញ ភារ​ម្យ ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​កូយ ឡាយ​បានដែរ ព្រោះ​កូយ ឡាយ​នេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ ។​
​កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ កូយ ឡាយ វាយ​ឈ្នះ​លាភ សំណាង ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ ឯ លិញ ភារ​ម្យ គេ​វាយ​ឈ្នះ​ប៉ូ វ៉ាន់​សក្តិ ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ក្នុង​ទឹក​ទី​១ ។ ចាំមើល ក្នុងដំណាក់កាល​ទី​២ រវាង កូយ ឡាយ និង លិញ ភារ​ម្យ តើន​រណា​ឈ្នះ​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះ​?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu