Ad Code

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ត្រូវបាន​ប្រកាស​តែងតាំង​ជំនួស​លោក William A. Heidt



ភ្នំពេញ​ ៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ជ្រើសរើស​លោក Patrick Murphy ដើម្បី​ធ្វើជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​លោក William A. Heidt ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត នេះ​បើ​តាម​ការដកស្រង់​ការផ្សាយ​ចេញពី​វែបសាយ​សេត​វិមាន​អាមេរិក កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែសីហា ឆ្នាំ​២០១៨​។



តាម​សេចក្តី​ប្រកាស​របស់​សេត​វិមាន លោក Murphy ដែលជា​បច្ចុប្បន្ន​ជា​មាន​តួនាទី​ជា​ឧបការី​រង​ទទួលបន្ទុក​កិច្ចការ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាងកើត នៃ​ក្រសួងការបរទេស​អាមេរិក ក៏​ធ្លាប់បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ សម្រាប់​កាល​បរិច្ឆេទ ដែល​រូបលោក នឹង​ត្រូវ​ចូលកាន់​តំណែង​ជា​ផ្លូវការ​នោះ គឺ​ពុំ​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ​ទេ ហើយ​សេចក្តី​ប្រកាស​ខាងលើ​នេះ គ្រាន់តែ​ជាការ​ប្រកាស​គោលបំណង​របស់​លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណោះ គឺ​ត្រូវ​ឆ្លងកាត់​ការសម្រេច​ពី​សភា​អាមេរិក​ជាមុនសិន​។

សូមបញ្ជាក់​ថា លោក Willian Heidt បាន​ស្បថ​ចូលកាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​០៣ឆ្នាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu