Ad Code

នគរបាល​ខណ្ឌចំការមន​ចាប់​ជនជាតិ​ស្បែក​ខ្មៅ​ចំនួន​១១​នាក់​ បញ្ជូន​ទៅ​ប្រគល់​ឲ្យ នគរបាល​អន្តោប្រវេសន៍



ភ្នំពេញ ៖ បុរស​ជនជាតិ​ស្បែក​ខ្មៅ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ១១​នាក់ ត្រូវបាន​កម្លាំង​នគរបាល ខណ្ឌចំការមន​ចាប់បញ្ជូន​យកទៅ ប្រគល់អោយ​នគរបាល​នៃ​ការិយាល័យ​ស៊ើបអង្កេត និង អនុវត្តន៍​នីតិ​វិធី​រាជធានី​ភ្នំពេញ ក្រោយពី​ពួកគេ​មាន​ជម្លោះ​ឈ្លោះ​គ្នា បង្ក​ជា​ហិង្សា​បណ្តាល​ម្នាក់​រង​របួស​ដៃ​នៅក្នុង​ហាង​មួយ​កន្លែង​នៅ​ខាងក្រោយ ផ្សារ សុ​វណ្ណា​រួចមក​នោះ​។

ហេតុការណ៍​នេះ​ដែរ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅវេលា​ម៉ោង​៤និង១៥​នាទី​ល្ងាច ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ភោជនីយដ្ឋាន អូ​ប៊ី​អេ​ហ្សេ ផ្ទះ​លេខ T-៣៤ ផ្លូវ​តូ​ប៉ាស់ (​ក្រោយ​ផ្សារ​សុ​វណ្ណា​) ក្នុង​សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រុម​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង១១​នាក់ ក្នុង​នោះ​មាន​ស្ត្រីជន​ជាតិខ្មែរ​ជា​ប្រពន្ធ​ចំនួន ៤ ទៅ ៥នាក់​ផង​ដែរ នាំគ្នា​ចូល​ទៅ​ហូប​អី និង ជួបជុំគ្នា​នៅក្នុង ហាង​ដែល​មាន​យីហោ​អូ​ប៊ី​អេ​ហ្សេ។ លុះ​បន្តិចក្រោយមក ក៏​ស្រាប់​តែ​មាន​ក្រុម​ជនជាតិ​ស្បែក​ខ្មៅ​ចំនួន៣​នាក់ ដោយ​ម្ខាង​មាន​គ្នា​ម្នាក់ និង​ម្ខាង​ទៀត​មាន​គ្នា ២​នាក់ បាន​ឈ្លោះប្រកែក​គ្នា និង ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​នៅ​ខាងក្នុង ហាង​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​តែម្តង។

ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ ភ្លាមៗ នោះ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន​ជាច្រើន​នាក់​ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​បាន​ឃើញ​បុរស ជនជាតិ ស្បែក ខ្មៅ​ម្នាក់​មាន​ស្នាមរបួស​ត្រង់​បាតដៃ​ម្ខាង​ហូរឈាម​កក្លាក់​ផង​ដែរ​។ ភ្លាម​នោះ​ក៏បាន​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​ពួកគេ​យកទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ដើម្បី​ធ្វើការ​សាកសួរ​ទើប​ដឹង​ថា ពួកគេ​ឈ្លោះ​គ្នា ដោយសារតែ​ការ​និយាយ​ដើម​គ្នា ទើប​បង្ករ​ជា ជម្លោះ និង ប្រើ​កាំបិត​វាយតប់​គ្នា​បង្ក​ជា​របួស​ស្នាម​បែបនេះ​។

ក្រោយ​ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង ១១​នាក់ ដែល​សុទ្ធ​តែ​មាន​ប្រពន្ធ​ខ្មែរ និង​មានកូន​តូចតាច​ផង​ដែរ​នោះ យក​មក​ធ្វើការ​សាកសួរ​មិនឃើញ​មាន​ឯកសារ​អ្វី​គ្រប់គ្រាន់​ក្នុង​ការ​ចូល​មក​រស់នៅ​ក្នុង ប្រទេស​កម្ពុជា​របស់​យើង​នោះ ទើប​សម្រេច​បញ្ជូន​ពួកគេ​បន្តទៅ​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង អនុវត្តន៍​នីតិ​វិធី​ចាត់ការ​ទៅតាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu