ភ្នំពេញ ៖ ជនសង្ស័យចំនួន១១នាក់ ជាមួយនឹងប្រភេទថ្នាំញៀនក្រាមពណ៌សថ្លា១១កញ្ចប់ត្រូវប៉ូលិសឆ្មក់បង្ក្រាបកាលពីវេលាម៉ោង០០និង៣០នាទី ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលេខលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
នគរបាលឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការលើកទី១នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១ ឈ្មោះ អ៊ូ សុវណ្ណារិទ្ធ ភេទប្រស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក(ជួញដូរ) ២ ឈ្មោះ កែវ ប៊ុនហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិត្រាំកក់ ឃុំបន្ទាយមាស ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់) ៣ ឈ្មោះ ហ៊ូ តារា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅភូមិព្រែកក្រិល ឃុំព្រែកក្រិល ស្រុកកំពង់ត្រាច ខេត្តកំពត(ប្រើប្រាស់) វត្ថុតាងដកហូតមានក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម និង ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ1 BN-0837។
លើកទី២នៅថ្ងៃដដែល វេលាម៉ោង០៣និង០០នាទី សមត្ថកិច្ចបានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ត្រង់ចំណុចផ្លូវលេខលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
នគរបាលឲ្យដឹងថា ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ១ ឈ្មោះ ជៀន ប៊ុនថន ភេទប្រស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ជួញដូរ) ២ ឈ្មោះ ចាន់ថា ពងទា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់) ៣ ឈ្មោះ លី ភូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទូរស័ព្ទ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់) ៤ ឈ្មោះ ចាន់ បូររិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ៥ ឈ្មោះ ឈុន វង្ស ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ៦ ឈ្មោះ សឹម សុខយឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរម៉ូតូឌុប ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ៧ ឈ្នោះ ប៉ូ សៅរិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ៨ ឈ្មោះ ឈឹម ធី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ វត្ថុតាងដកហូតមានក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់តូច។
បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments