Ad Code

គណបក្ស​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ជំទាស់​គាត់​ក្នុងការ​ជ្រើសរើស​បេក្ខជន​សម្រាប់​ការបោះឆ្នោត​បំពេញបន្ថែម



គណបក្ស​ផ្ទាល់​របស់លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​បដិសេធ​បំណងប្រាថ្នា​របស់គាត់​នៅ​ថ្ងៃ​សុក្រ​តាមរយៈ​ការតែងតាំង​អតីត​អ្នកការទូត​ម្នាក់​ជំនួស​ឲ្យ​បេក្ខជន​ស្ត្រី​ម្នាក់​ដើម្បី​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​ដ៏​សំខាន់​សម្រាប់​អាសនៈ​មួយ​ដែលជា​កម្មសិទ្ធិ​រប​ស់បុ​រស​ម្នាក់​ដែល​ត្រូវបាន​ទម្លាក់​នៅក្នុង​រដ្ឋប្រហារ​ភាពជា​អ្នកដឹកនាំ​មួយ​។​

គណបក្ស​សេរីនិយម​របស់លោក Morrison ដែលជា​ដៃគូ​ជាន់ខ្ពស់​នៅក្នុង​សម្ព័ន្ធភាព​ជាតិ​សេរី​បានតែងតាំង​លោក Dave Sharma ឲ្យ​ឈរឈ្មោះ​នៅក្នុង​អាសនៈ Wentworth នៃ​ទីក្រុង​ស៊ីដនី​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​ថ្ងៃទី​២០​ខែតុលា​ដែល​នេះ​ជាស​ញ្ញា​មួយទៀត​នៃ​ការបែកបាក់​យ៉ាងជ្រៅ​នៅក្នុង​គណបក្ស​។​

ការបោះឆ្នោត​បំពេញបន្ថែម​ត្រូវបាន​អំពាវនាវ​ឲ្យ​ធ្វើឡើង​នៅពេល​អតីត​នាយករដ្ឋមន្ត្រី​លោក Malcolm Turnbull លាលែង​ពី​តំណែង​បន្ទាប់ពី​ការបាត់បង់​ភាពជា​អ្នកដឹកនាំ​កាលពី​ខែ​មុន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី​ទទួលបាន​នាយករដ្ឋមន្ត្រី​ទី​៦​របស់ខ្លួន​ក្នុង​រយៈពេល​១០​ឆ្នាំ​។​

ការលាលែង​ពី​តំណែង​របស់លោក Turnbull ក៏​មានន័យថា រដ្ឋាភិបាល​របស់លោក Morrison បាន​បាត់បង់​សំឡេង​ភាគច្រើន​មួយ​អាសនៈ​នៅក្នុង​សភា​ជា​បណ្តោះអាសន្ន​ផងដែរ​។ ការស្ទង់មតិ​បានបង្ហាញ​ថា អាច​នឹងមាន​ភាព​ស៊ូទ្រាំ​កាន់តែខ្លាំង​ដោយសារតែ​អ្នកបោះឆ្នោត​អូស្ត្រាលី​ខឹងសម្បា​អំពី​ការផ្លាស់ប្តូរ​ភាពជា​អ្នកដឹកនាំ​ដ៏​ញឹកញាប់​។​

សមាជិកសភា​ឯករាជ្យ​ចំនួន​ប្រាំ​រូប​បាន​ធានា​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​រដ្ឋាភិបាល​ដើម្បី​យកឈ្នះ​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​រហូត​ដល់​ការបោះឆ្នោត​បំពេញបន្ថែម​។​

ប្រសិនបើ​រដ្ឋាភិបាល​បាត់បង់​អ្នកបោះឆ្នោត​ដ៏​មហាសាល​របស់ Wentworth មែន​នោះ​, លោក Morrison ក្រោយមក​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​អ្នក​ឯករាជ្យ​ដើម្បី​បន្ត រដ្ឋាភិបាល​សំឡេង​ភាគតិច​។​

លោក Sharma គឺជា​អតីត​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល​និង​បានទទួល​ការគាំទ្រ​ទាំងពី​លោក Turnbull និង​រដ្ឋបុរស​វ័យ​ចំណាស់​របស់​គណបក្ស​សេរីនិយម​គឺ​អតីត​នាយករដ្ឋមន្ត្រី​លោក John Howard បើទោះបីជា​លោក Morrison សង្ឃឹមថា បេក្ខជន​ស្ត្រី​នឹងត្រូវ​បានជ្រើសរើស​ក៏ដោយ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu