Ad Code

លោក សម រង្ស៊ី ប្រកាស​លុបចោល​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​បុរី​ញូវយ៉ក​



​ភ្នំពេញ​៖ លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ឲ្យ​រហស្សនាម​ថា ដង្ខៅ​បាតុកម្ម​នោះ បានប្រកាស​លុបចោល​គ​ម្រោ​ង​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​បុរី​ញូវយ៉ក សហរដ្ឋអាមេរិក ខណៈ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ អង្គការសហប្រជាជាតិ​នោះ​ហើយ ដោយ​សំអាងថា លោក​ជាប់រវល់​ការងារ​ផ្សេង​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណaចក្រ​កម្ពុជា បាន​ចាក​ចេញពី​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​រយៈពេល​៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧ ដល់​៣០ ខែកញ្ញា នៅ​ទី​បុរី​ញូវយ៉ក​។ ជាមួយ​ដំណើរ​ទស្សនកិច្ច​នេះ ក៏មាន​ប្រជាពលរដ្ឋ​ជាច្រើន ដែល​រស់​នៅតាម​បណ្តា​រដ្ឋ​មួយចំនួន នា​សហរដ្ឋអាមេរិក បាន​ជិះ​យន្តហោះ​មក​រង់ចាំ​ទទួល និង​អបអរសាទរ​វត្តមាន​សម្តេច​តេ​ជោ​ផងដែរ​។ តែ​ទន្ទឹមនឹង​ការអបអរសាទរ​ចំពោះ​វត្តមាន​សម្តេច​នេះ ក៏មាន​ជន​ជ្រុលនិយម​មួយចំនួន​មានគម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ផងដែរ តែ​គម្រោង​នេះ​ហាក់ដូចជា​មិនអាច​ទៅរួច​ឡើយ​។ ពីព្រោះ​ក្នុងនោះ មនុស្ស​ចំនួន​២​នាក់​ដែលជា​មេដឹកនាំ​ដ៏​សកម្ម ក្នុងការ​ធ្វើបាតុកម្ម​បាន​ប្រកាស​មិន​ចូលរួម​នោះទេ​។​

លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​ថា My apologies are due as I will be unable to attend in New York on Saturday September 29 due to work commitments elsewhere. Many thanks to all those who are able to attend this important rally (​ខ្ញុំ​សូម​អភ័យទោស ខ្ញុំ​នឹងមិន​អាច​ចូលរួម​នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកញ្ញា នោះបានទេ ដោយសារ​តែមាន​ការងា​រ​នៅ​កន្លែង​ផ្សេង ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អស់អ្នក​ដែល​អាច​ចូលរួម​ការជួបជុំ​ដ៏​សំខាន់​នេះ​)​។

ទាក់ទង​បញ្ហា​នេះ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា ដែល​កំពុង​ដើរ​ធ្វើ​ចលនា​យ៉ាងសកម្ម​នៅក្រៅ​ប្រទេស​ប្រឆាំង​ជាមួយ​កម្ពុជា​នោះ ត្រូវបាន​អតីតមន្ត្រី​ជំនិត​លោក កឹម សុខា ដកស្រង់​សម្តី​មក​បញ្ជាក់ថា កញ្ញា​មិន​ដែលមាន​គម្រោង​ទៅ​ចូលរួម ឬ​ដឹកនាំ​បាតុកម្ម​នៅ​បុរី​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក​នោះឡើយ​។ មន្ត្រី​នោះបាន​បញ្ជាក់​យ៉ាងនេះ​ថា “​កញ្ញា កឹម មនោ​វិទ្យា ពុំ​ដែលមាន​គម្រោង ឬ​ពុំដែល​គ្រោង​ទៅ​ចូលរួម ឬ​ដឹកនាំ​បាតុកម្ម​អ្វី​ឡើយ​។ អាស្រ័យហេតុនេះ សូម​សាធារណៈ​ជនជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូមកុំ​មានការ​ភ័ន្តច្រឡំ​ឲ្យ​សោះ​”​។ ជាមួយគ្នា​នោះ កញ្ញា កឹម មនោ​វិទ្យា ក៏បាន​បដិសេធ​បណ្តាញ​សង្គម facebook ក្លែងក្លាយ​មួយ ដែល​បាន​ផ្សាយ​សេចក្តីជូនដំណឹង​ក្លែងក្លាយ ដែល​បាន​អះអាងថា កញ្ញា​មានបំណង​ដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​ស្នាក់​កណ្តាល​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក នាពេលខាងមុខ​ផងដែរ​។​

សូមបញ្ជាក់ថា លោក សម រង្ស៊ី មាន​គម្រោង​ដឹកនាំ​ធ្វើបាតុកម្ម ដើម្បី​ប្រឆាំង​វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​អង្គការសហប្រជាជាតិ ហើយ​គម្រោង​បាតុកម្ម​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២៨ ខែកញ្ញា នៅមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ចាប់ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៣​រសៀល ម៉ោង​នៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ទាមទារ​កុំ​ឲ្យ​អង្គការសហប្រជាជាតិ​ទទួលស្គាល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​កើតចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ ហើយ​ការលុបចោល​គម្រោង​ដឹកនាំ​ធ្វើបាតុកម្ម​របស់លោក សម រង្ស៊ី បានធ្វើ​ឡើង​ស្រប​ពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ទូទៅ លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា។

មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ បានប្រកាស​សូម​លា​បងប្អូន​ខ្មែរ ទៅ​បម្រើ​ជាតិ​ជាថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​កា​ទូត លើ​ឆាក​អន្តរជាតិ មិនមែន​លា​ទៅ​បម្រើ​ជាតិ ទៅ​ច្បាំង​ដោយ​អាវុធ​នោះឡើយ​។ សម្តេច​លើកឡើង​ទៀតថា កម្ពុជា​មិនអាច​ឱ្យគេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ ហើយ​សម្តេច​ចេញទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​លើក​នេះ ក៏​នឹងចូលរួម​ផងដែរ នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង​និង​ស្មុ​គ្រ​ស្មាញ​។​

វត្តមាន​របស់​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លើក​នេះ គឺជា​ដំណាក់កាល​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ការទូត​អន្តរជាតិ ដោយសារតែ​កម្ពុជា បានធ្វើ​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣​នេះ ក្នុង​អាណត្តិ​ឆ្នាំ​២០១៨-២០១៩​។ តាមរយៈ​តួនាទី​នេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរបស់​ប្រធាន៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu