Ad Code

ប្រជាជន​រាប់រយ​នាក់​គោរព​វិញ្ញាណក្ខន្ធ​ប្រធានាធិបតី​វៀតណាម​នៅ​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ



អ្នក​កាន់ទុក្ខ​រាប់រយ​នាក់​ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ យំ​ឬ​អុជ​ធូប​និង​ដាក់​កម្រងផ្កា​បាន​ប្រមូល​ផ្តុំគ្នា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​សម្តែង​ការគោរព​ចុងក្រោយ​នៅឯ​ពិធី​បុណ្យសព​ថ្នាក់​រដ្ឋ​មួយ​សម្រាប់​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ដែល​បានទទួល​មរណភាព​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​មាន​ជំងឺ​រយៈពេល​យូរ.

មន្ត្រី ក្រុមគ្រួសារ ប៉ូលិស​និង​ព្រះសង្ឃ​បាន​តម្រង់​ជួរ​នៅ​វិមាន National Funeral House ក្នុង​ទីក្រុង​ហាណូយ​ដែលជា​កន្លែង​មឈូស​ដណ្តប់​ទង់ជាតិរ​ប​ស់លោក Quang ត្រូវបាន​គេ​ដាក់​នៅក្រោម​រូបថត​ដ៏​ធំ​នៃ​មេដឹកនាំ​រូបនេះ​ដែល​ទទួលមរណភាព​នៅ​អាយុ​៦១​ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​។​

កម្មាភិបាល​បក្ស​កំពូលៗ​របស់​ប្រទេស​នេះ​បាន​ដឹកនាំ​ការគោរព​ជាមួយ​កម្រងផ្កា​ធំ​ពណ៌​ក្រហម លឿង​និង​ស​ដោយមាន​រួមទាំង​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc និង​ប្រធាន​បក្ស​លោក Nguyen Phu Trong ផងដែរ។

ការ​កាន់ទុក្ខ​ថ្នាក់ជាតិ​រយៈពេល​ពីរ​ថ្ងៃ​បានចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​។​
​បណ្តា​មេដឹកនាំ​កុ​ម្មុយ​និ​ស្ត​របស់​ប្រទេស​វៀតណាម​បាន​កោតសរសើរ​ដល់​ការលះបង់​ដ៏​យូរអង្វែង​របស់លោក Quang ដល់​គណបក្ស​ដែល​លោក​បាន​ចូលរួម​ក្នុង​ឆ្នាំ​១៩៨០​និង​ការបម្រើ​របស់លោក​ជាង​បួន​ទសវត្សរ៍​នៅក្នុង​មុខតំណែង​សន្តិសុខ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​។​

ឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បាន​លើកឡើងថា “​គាត់​បាន​លះបង់​ជីវិត​ទាំងមូល​របស់គាត់​ហើយ​បានរួម​ចំណែក​ជាច្រើន​ដល់​បុព្វហេតុ​បដិវត្តន៍​ជាតិ​។ ការស្លាប់​របស់គាត់​គឺជា​ការបាត់បង់​ដ៏​ធំធេង​ចំពោះ​គណបក្ស រដ្ឋ​និង​ប្រជាជន​របស់​យើង​”​។​

ថ្វីបើ​គាត់​ជា​សមាជិក​នៃ​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​និង​ជា​ប្រមុខ​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មុនពេល​គាត់​ក្លាយជា​ប្រធានាធិបតី​ក៏ដោយ តួនាទី​របស់គាត់​ជា​ប្រមុខរដ្ឋ​ជា​ផ្លូវការ​គឺ​ត្រូវមាន​ពិធី​ដ៏​ធំ​មួយ​។​

ក្រុមអ្នកវិភាគ​បាន​និយាយថា ការស្លាប់​របស់គាត់​ទំនងជា​មិន​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​នយោបាយ​នៅក្នុង​រដ្ឋ​គណបក្ស​មួយ​ដែលជា​កន្លែង​បក្សកុម្មុយនិស្ត​រក្សា​អំណាច​យ៉ាង​តឹងរ៉ឹង​នោះទេ​។​

លោក Quang នឹងត្រូវ​បញ្ចុះ​នៅ​ស្រុកកំណើត​របស់គាត់​ក្នុង​ខេត្ត Ninh Binh នៅ​ថ្ងៃ​ព្រហស្បតិ៍​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu