Ad Code

ចាប់ខ្លួន​យុវជន​ម្នាក់​ចោទ​ពី​បទ​ជួញដូរ​ថ្នាំញៀន បន្ទាប់ពី​ឆែក​រក​ឃើញ​១​កញ្ចប់​ធំ



ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ចាប់ខ្លួន​យុវជន​ម្នាក់​ចោទ​ពី​បទ​សង្ស័យ​ជាប់​ពាក់​ព័​ន្ធ​ជួញដូរ​ថ្នាំញៀន​ល្មើសច្បាប់ បន្ទាប់ពី​សមត្ថកិច្ច​បាន​ឆ្មក់​ស្ទាក់​ឃាត់​ឆែកឆេរ​យុវជន​ខាងលើ​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ ថ្ងៃទី​២៧​ ខែកញ្ញា ឆ្នាំ​២០១៨ រក​ឃើញ​លាក់​ទុក​ថ្នាំញៀន​ក្នុង​ហោប៉ៅ​ខោ។

ឈ្មោះ ហុង យូ​រ៉ា ហៅ​ជ្រូក ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ជា​ជនជាប់ចោទ​ដែល​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ខាងលើ មាន​ទីលំនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

ប៉ូលិស​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​យាមល្បាត​របស់​នគរបាល​ខណ្ឌ​បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុងតែ​ជិះ​ម៉ូតូ​ម្នាក់ឯង តាមផ្លូវ​លេខ២០០៤​ក្នុងភូមិ​ស្លែង​រលើង នៅ​វេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ដេញ​ស្ទាក់​ឃាត់​ឆែកឆេរ រក​ឃើញ​ថ្នាំញៀន​ចំនួន​មួយ​កញ្ចប់​ធំ​នៅក្នុង​ហោប៉ៅ​ខោ​ខាងស្តាំ​របស់​គេ ទើប​ចាប់ខ្លួន​តែម្តង​យក​មក​ធ្វើការ​ណែនាំ​។

​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទឹកនោម​រក​ឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ផង​ដែរ ហើយ​ថ្នាំញៀន​ដែល​រក​ឃើញ​នេះ​គឺ​ខ្លួន​គេ​ទិញ​មក​សម្រាប់​ប្រើ​ផ្ទាល់ខ្លួន​។

ប៉ូលិស​ខណ្ឌ​សែន​សុខ​ហាក់ដូចជា​អសមត្ថភាព​ក្នុង​ការ​ស្រាវជ្រាវ​តាម​រក​ប្រភព​មេខ្លោង​ធំ​របស់​គេ ដែល​កន្លងមក​ចាប់បាន​ច្រើន​នាក់​ដែរ​ជា​អ្នក​ចែកចាយ​និង​ជួញដូរ ​និង ​ប្រើប្រាស់​តូចតាច​ប៉ុន្តែ​រក​មេខ្លោង​ធំ​មិនដែល​ឃើញ​សោះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu