Ad Code

ខេមរៈ សិរីមន្ត ផ្ញើ​សារ​ទៅកាន់​ប្រពន្ធ​មួយ​ប្រយោគ​នេះ​ អាន​ហើយ​រំភើប​ជំនួស



ភ្នំពេញ ​៖​ បន្ទាប់ពី​បែកធ្លាយ​ និង​ទទួលស្គាល់​ដំណឹង​មាន​ប្រពន្ធ​កូន​រៀបការ​ស្របច្បាប់​មាន​រយៈពេល​ជិត ១០​ឆ្នាំ​មក​នោះ ​ជា​ការ​កត់សម្គាល់​ តារាចម្រៀង​លំដាប់​ប្រទេស​លោក​ ខេមរៈ សិរីមន្ត រាល់ពេល​ដំណើរ​កម្សាន្ត ​ឬ​ចូលរួម​កម្មវិធី​មួយចំនួន ​តែង​បង្ហាញ​វត្តមាន​បណ្ដើរ​ភរិយា​ទៅជា​មួយ​ស្ទើរ​គ្រប់​កម្មវិធី​ពោល​គឺ​មាន​ចរិត​ខុស​ប្លែកកាលពី​គ្រា​មុន​ ដែល​តែង​ព្យាយាម​បិទបាំង​ពី​មហាជន។

ចំពោះ​រាល់​សកម្មភាព​ផ្អែមល្ហែម​ស្នេហ៍​របស់​តារាចម្រៀង​ហង្ស​មាស​លោក ខេមរៈ សិរីមន្ត ជាមួយ​គ្រួសារ​(​ប្រពន្ធ​-​កូន​)​នាពេលនេះ​ គឺ​កាន់តែ​ទទួល​បាន​ការ​គាំទ្រ​និង​លើក​សរសើរ​ពី​ទឹកចិត្ត​ក្នុងនាម​លោក​ជា​ស្វាមី​ល្អ​និង​ឪពុក​ល្អ​សម្រាប់​កូនៗ​ទាំង​៣​នាក់​របស់​ខ្លួន​ផងដែរ។ ទង្វើ​ ​នេះ​បានធ្វើ​ឲ្យ​លោក ខេមរៈ សិរីមន្ត​មិន​ត្រឹមតែ​ទទួលបាន​ការលើកសរសើ​រលើ​សុភមង្គល​ស្នេហា​នោះឡើយ ​គឺ​ក៏​ជា​គន្លឹះ​ដែល​អាច​រក្សា​បាន​ប្រជាប្រិយភាព​នៅ​លើ​អាជីព​សិល្បៈ​ទៀតផង។

ទន្ទឹមគ្នា​ពេលដែល​លោក ខេមរៈ សិរីមន្ត​កំពុងតែ​មានការ​លើកសរសើរ​ពី​ទស្សនិកជន​រឿង​សាង​សុភមង្គល​ស្នេហា​គ្រួសារ​នេះដែរ​ ក៏​ស្រាប់តែ​តារាចម្រៀង​ប្រុស​រូបនេះ​បាន​បញ្ចេញ​សារ​មួយ​ប្រយោគ​បង្កប់​អត្ថន័យ​ផ្អែមល្ហែម​ជូន​ចំពោះ​ភរិយា​ដូច្នេះ​ថា បង​ជា​ប្តី​ធម្មតាៗ​ម្នាក់​ប៉ុណ្ណោះ អូន​ទើប​ជា​ភរិយា​ដ៏​ល្អ​តាំងពី​ពួកយើង​ស្រលាញ់គ្នា​មក អូន​មិនដែល​ចង់បាន​អ្វី​ពី​បង​ឡើយ អូន​ថា​សុំ​ត្រឹម​មាន​បង​ក្បែរ​និង​ស្រលាញ់​អូន​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​អូន ។​បង​មានសំណាង​ណាស់​ដែលមាន​អូន​ជា​ភរិយា​។​

អត្ថន័យ​សារ​របស់​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ខាងលើនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​លើកសរសើរ​ទឹកចិត្ត​របស់លោក​ក្នុងនាម​តារាចម្រៀង​ល្បី​ដែលមាន​ទំនួល​ខុសត្រូវ​លើ​ភរិយា​។​

សូម​បញ្ជាក់​ថា​ លោក ខេមរៈ សិរីមន្ត បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ភរិយា​កូន​ថៅកែ​ហ្គាស៍​កាលពី​អំឡុង​ឆ្នាំ​២០០៩ ​តែ​ដំណឹង​នេះ​ទើប​បែកធ្លាយ​និង​មានការ​ចេញមុខ​ទទួលស្គាល់​ការពិត​ពី​សាមីខ្លួន​លោក ខេមរៈ សិរីមន្ត កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​កន្លង​មក​នេះ ​ខណៈ​បច្ចុប្បន្ន​អ្នក​ទាំងពីរ​ក៏​មាន​កូនប្រុស​-​ស្រី​៣​នាក់​ជា​ដំណក់​ឈាម​រួមគ្នា​ផង​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu