ភ្នំពេញ ៖ តារាសម្តែង មកពីខេត្តកំពង់ធំសម្បូរសាច់ដើមទ្រូងគួរឲ្យគ្រឺតខ្នាញ់កញ្ញា វណ្ណ វល័ក្ខ មិនដឹងថាផ្ទុះជម្លោះឬខឹងលើបុគ្គលរូបណានោះទេ បានជាមុននេះ នាងបានប្រកាសបើកចំហនៅលើបណ្តាញសង្គមហ្វេសប៊ុកមានចេតនាជេរដៀលបុគ្គលម្នាក់នោះ ដោយប្រើពាក្យសម្តីធ្ងន់ៗសុទ្ធតែអញពេញមាត់។
តារាសម្តែងកញ្ញា វណ្ណ វល័ក្ខ បានបញ្ចេញសារមួម៉ៅនៅលើបណ្តាញសង្គមហ្វេសប៊ុកថា រឿងដែលកើតឡើងរួចហើយ អញខ្ពើមយកមកគិតយកនិយាយណាស់🖕🏿អោយវាចប់ត្រឹមហ្នឹងទៅ តែកុំមកប៉ះពាល់ដល់អញទៀត បើនៅតែអញ្ចឹងទៀតអញកំដរបានអញសម្តីអាក្រក់តិចមែនតែអញនិយាយត្រង់នឹងមុខ មិនចេះដៀលក្បាលអាណាក្រោយខ្នងដូចហែងទេ។
ស្រីស្រស់សម្រស់គួរឲ្យស្រលាញ់កញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ថា មនុស្សសន្ដានបែបណាមនុស្សជុំវិញខ្លួនគេស្គាល់ច្បាស់ណាស់មិនបាច់ចាំអញនិយាយច្រើនជាងនឹងទេ សូមបញ្ជាក់ រាល់ថ្ងៃនេះអញក្រទេ អញគ្មានស្អីដូចហែងទេ ហើយអញក៏មិនចេះយករបស់អាដែលៗឬក៏ខ្ចីគេយកមកផុសដែរ យល់ទេអាមនុស្សល្អតែពីមុខ។
សុំទោសបងប្អូនផង ដែលខ្ញុំផុសបែបនេះមកពីខ្ញុំចង់អោយអាសន្ដានមនុស្សល្អតែពីមុខនោះវាដឹងខ្លួនខ្លះវាឃើញខ្ញុំមិនតបមិនតវាបានដៃ។ នេះជាសម្តីរបស់កញ្ញា វណ្ណ វល័ក្ខ បន្ថែម។ ថ្វីត្បិតតែបែបនេះក៏ពិតមែនគេនៅមិនទាន់ដឹងទេថា តារាសម្តែងមានប្រជាប្រិយភាពកញ្ញា វណ្ណ វល័ក្ខ បានផ្ទុះកំហឹងខ្លាំងៗបែបនេះចង់សំដៅលើបុគ្គលឬបុរសណានោះឡើយពោលគឺដឹងត្រឹមថាពេលនេះកម្តៅរបស់នាងកំពុងតែឆេះឈួលឡើងរាប់ម៉ឺនអង្សាស្ទើរផ្ទុះដូចភ្នំភ្លើយអញ្ចឹងដែរ៕
Source: Kampuchea Thmey Daily
0 Comments