ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យទាំង២នាក់នេះ ជិះម៉ូតូឆ្លងកាត់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយនៅពេលប៉ូលិសហៅអោយឈប់និងត្រួតពិនិត្យឃើញមានថ្នាំញៀនយ៉ាងសន្ធឹកសន្ធាប់នៅជាប់ខ្លួន ទើបប៉ូលិសធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៦និង២០នាទី នៅចំណុចលើផ្លូវ លេខ២១៧ កែង ផ្លូវលេខ២២៣ ក្រុម ទី២១ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០នាទី កំលាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួល គោក រាជធានីភ្នំពេញ បានចុះរឹត បន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចលើផ្លូវ លេខ២១៧ កែង ផ្លូវលេខ២២៣ ក្រុម ទី២១ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ ១-ឈ្មោះ យិន វណ្ណារ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានស្រុកកំណើត ឃុំតុង រ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ ឈិត ទេវ ហៅ ទេវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានស្រុកកំណើត ឃុំកោះរកា ស្រុកពាមរ ខេត្តព្រៃវែង។
វត្ថុតាងដែលបានចាប់យកមាន ៖ កាបូបដៃពណ៌ខៀវចំនួន០១ ក្នុងនោះមាន ៖ ក្រាមពណ៌សថ្លាចំនួន០៨ ក្នុងនោះធំ០២កញ្ចប់ និងតូច០៦កញ្ចប់ (សង្ស័យជាគ្រឿងញៀន), ទូរស័ព្ទដៃមួយគ្រឿងម៉ាក Nokia ពណ៌ខ្មៅ , ខ្សែកលោហ:ធាតុ ពណ៌លឿងស្លេកមួយខ្សែមានរូប បន្តោងព្រះពណ៌ស និង ម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ស លាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AB-9828 ដែលមានលេខតួ: 1100007 និងលេខម៉ាស៊ីន: 1100028 (ចាប់យកពីឈ្មោះ យិន វណ្ណារ័ត្ន ) ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments