ព្រះសីហនុ ៖ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានចុះធ្វើការពិនិត្យគុណភាពម្ហូបអាហារចម្រុះតាមទីផ្សារនានាក្នុងខេត្តព្រះសីហនុផ្តោតជាសំខាន់ទៅលើបន្លែស្រស់គ្រប់មុខទាំងបន្លែមិនទាន់កែច្នៃ និងប្រភេទបន្លែ ដែលអាជីវករបានកែច្នៃ .អាហារសមុទ្រ ដើម្បី ទប់ស្កាត់ការបន្លំដាក់ លាយ សារធាតុគីមី រួមនឹង ធ្វើការពិនិត្យកញ្ចប់ ស្លាដកសម្រាប់ប្រគេន ព្រះសង្ឃបុណ្យកាន់បិណ្ឌខាង មុខនេះ ផងដែរ។
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដែលចុះធ្វើការងារនេះមានប្រសាសន៍ឲ្យ ដឹងថា ការចុះពិនិត្យលើកនេះ មានគោលដៅពីរសំខាន់គឺទី១ទប់ស្កាត់ការដាក់លាយសារធាតុគីមីក្នុងម្ហូបអាហារ បន្លែផ្លែឈើ និងទី២បំផុសឲ្យបងប្អូនអាជីវកររួមគ្នាគ្នាលក់ដូរតែ ផលិតផលមានគុណភាពល្អដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋពិសេសគឺសុខភាពភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តខេត្តព្រះសីហនុក្នុងឧកាស បុណ្យកាន់បិណ្ឌខាងមុខនេះ។
ជាលទ្ធផលក្នុង ការចុះពិនិត្យនាពេលនេះមន្ត្រីកាំកុងត្រូលពុំបានរកឃើញសាធាតុ គីមីអ្វីនៅក្នុងបន្លែ ដែលបានពិនិត្យនោះទេ នេះសបញ្ជាក់ឲ្យឃើញថា បងប្អូនអាជីវករ មានការ យល់ដឹងបានច្បាស់លាស់ពីផលប៉ះបាល់សុខភាពមនុស្សទូទៅ។ តែទោះជាយ៉ាងណាក្តីមន្ត្រីកាំកុងត្រូលនៅតែធ្វើការណែនាំទៅដល់បងប្អូនជាអាជីវករទាំងអស់ឲ្យមានការយល់ដឹងបន្ថែមទៀតនិងរួមគ្នាលុបបំបាត់ឲ្យបានទាំងស្រុងនូវការដាក់តាំងលក់ផលិតផលខូចគុណភាពផុត រួមនឹងទំនិញ ខូចគុណភាពហួសកំណត់នែ ការប្រើប្រាស់ ជាពិសេស ការវេចខ្ចប់ កញ្ចប់ស្លាដក ដែល ដែលជាមុខទំនិញសំខាន់ សម្រាប់ ប្រជាពលរដ្ឋ ខ្មែរគ្រប់រូបទិញ យកទៅថ្វាយព្រះសង្ឃ ក្នុងរដូវបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ កុំលួចបន្លំដាក់ទំនិញខូចគុណភាព៕
Source: Kampuchea Thmey Daily
0 Comments