Ad Code

សិស្ស​ពូកែ ​និង​ក្រីក្រ​ចំនួន​៤០០​នាក់​នៅ​ខេត្តស្វាយរៀង​ ទទួល​បាន​សម្ភារៈ​សិក្សា​ពី​មិត្ត​ហ្វូ​ន



ភ្នំពេញ ​៖ ​សិស្សានុសិស្ស​ ដែល​រៀន​ពូកែ​ និង​ក្រីក្រ​ចំនួន​៤០០​នាក់ ​នៅ​ខេត្តស្វាយរៀង ​កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែ​កញ្ញា​ ឆ្នាំ​២០១៨​ បាន​ទទួល​នូវ​សម្ភារៈ​សិក្សា​ និង​កង់​ពី​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ដែល​អំណោយ​ទាំងនេះ​គឺជា​ការ​លើកទឹកចិត្ត​ឲ្យ​ពួកគេ​បន្ត​ខិត​ខំរៀន​បន្ថែម​ទៀត ​ក៏ដូចជា​ជួយ​សម្រាល​បន្ទុក​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ​ផងដែរ។

ក្នុងចំណោម​សិស្សានុសិស្ស​៤០០​នាក់​មាន​៣​នាក់​ជា​សិស្ស​ពូកែ​ដោយ​ម្នាក់ៗ​ទទួលបាន​កង់​ចំនួន​១​គ្រឿង​សម្រាប់ធ្វើ​ជិះ​ដំណើរ​ទៅ​សាលា​ហើ យ​ក្រៅពីនេះ​ទទួលបាន​នូវ​កាបូបស្ពាយ​ចំនួន​១​និង​សៀវភៅ​សិក្សា​មួយចំនួន​។

ការចុះ​ចែក​អំណោយ​ជា​សម្ភារៈ​សិក្សា​នេះ​គឺធ្វើឡើង​តាមរយៈ​កម្មវិធី​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​«Mu nny Care Program» ដែលជា​កម្មវិធី​ទំនួល​ខុសត្រូវ​មួយ​របស់​សង្គម​។

Munny Care Program គឺជា​កម្មវិធី​មួយ​បង្កើត​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​សិស្សានុសិស្ស​ចាប់តាំងពី​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ​ដែល​មាន​សមត្ថភាព​ពូកែ​និង​កំពុង​ជួប​បញ្ហា​នូវ​ជីវភាព​ខ្វះខាត និង​សម្ភារៈ​ក្នុង​ការ​រៀនសូត្រ​សម្រាប់​បវេសនកាល​ឆ្នាំ​ថ្មី​។ នេះ​គឺជា​ការបន្ត​សកម្មភាព​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ជាមួយនឹង​ទស្សនៈ​វិស្ស័យ “​អ្នក​យកចិត្តទុកដាក់ - និង​ច្នៃប្រឌិត​ខ្ពស់​” សំដៅ​ទៅលើ​ប្រជាជន​ដែល​កំពុង​ខ្វះខាត​ព្រមទាំង​តម្រូវការ នៅ​គ្រប់​ទូទាំង​កន្លែង​នៃ​ប្រទេស​កម្ពុជា។

កម្មវិធី​នេះ​នឹង​ជួយ​ការ​គាំទ្រ​ការសិក្សា​របស់​សិស្សានុសិស្ស​និង​កាត់បន្ថយ​ការ​ចំណាយ​មួយចំនួន​របស់​ក្រុម​គ្រួសារ​របស់​ពួកគេ និង​បាន​ជំរុញ​ឲ្យ​អាណាព្យាបាល​កាន់​តែ​មាន​ទឹកចិត្ត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​បុត្រ​ធីតា​របស់​ពួកគេ ​អាច​បន្ត​ការរៀនសូត្រ​ចប់​ចុង​ចប់​ដើម​បាន​ដោយ​ជោគជ័យ​ផងដែរ​។

សម្រាប់​ខេត្ត​ស្វាយរៀង​ជា​ខេត្ត​ដំបូង​គេ​នៃ​​​កម្មវិធី​នេះ ​បន្ទាប់មក​ក្រុមហ៊ុន​ នឹង​បន្ត​ចុះទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​តាមរយៈ​កម្មវិធី​នេះ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ចំណាយ​ថវិកា​អស់​ប្រមាណ ១០ ០,០០០ ដុល្លារ​អាមេរិក​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​មួយ​នេះ​នៅ​ទូទាំងប្រទេស​កម្ពុជា។

ទាក់ទង​នឹង​កម្មវិធី​ថ្មី​នេះ​ដែរ លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មាន​ប្រសាសន៍ថា ​“​តាំងពី​មិត្ត​ហ្វូ​ន​មាន​វត្តមាន​នៅ​លើ​ទីផ្សារ យើង​បាន​ចូលរួម​សកម្មភាព​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន ហើយ​នេះ​គឺជា​កម្មវិធី​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន​ដែល​បាន​បន្ត​បេសកកម្ម​និង​ទស្សនៈ​វិ​ស្ស័​យ​របស់​យើង។ ការ​យកចិត្តទុកដាក់​ និង​បារម្ភ​ចំពោះ​សិស្សានុសិស្ស​ ដែល​មាន​សមត្ថភាព​គឺជា​រឿង​ ដែល​មិនអាច​មើល​រំលង​បាន ហេតុ​ដូចនេះ​ទើប​យើង​បង្កើត​កម្មវិធី​នេះ​ឡើង​នៅ​ទូទាំង​ប្រទេស​។​”

ជាមួយគ្នា​ នេះដែរ​លោក អា​ដាំ បុគ្គលិក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បន្ថែមថា “​ការ​ដាក់​ឈ្មោះ​កម្មវិធី «Munny Care Program» នេះ​គឺ​ធ្វើ​ឡើង​តាមរយៈ​ម៉ា​ស្កុ​ត​តំណាង​ក្រុមហ៊ុន​របស់​យើង​ ដែល​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ខែឧសភា​កន្លងទៅ​។ យើង​ជា​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន សូម​ធានា​រក្សា​នូវ​តម្លៃ​និង​ការ​គាំទ្រ​ដ៏​ល្អ​បំផុត​ដល់​អតិថិជន​របស់​យើង ជាពិសេស​ប្រជាជន​ទាំងអស់​ដែល​រស់នៅ​ក្នុង​ប្រទេស​ក​ម្ពុ​ជា​។​”

គួរ​បញ្ជាក់​ថា ​សម្រាប់​ស​កម្ម​ភាព​និង​កម្មវិធី​មួយចំនួន​របស់ Munny Care Progam លោកអ្នក​អាច​ចូលទៅ​តាមដាន​នៅលើ​ទំព័រ​ហ្វ​ស​ប៊ុ​ក​របស់​មិត្ត​ហ្វូ​ន​តាមរយៈ facebook.com/Metfone.closer៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu